adverise with khmeread 1

​អ្នក​ប្រណាំង​ម៉ូតូ​ឱ្យ​ក្រុម Moto2 កីឡាករ Luis Salom បានទទួល​មរណភាព​អំឡុង​ការហាត់​សម​មុន​កម្មវិធី Catalunya GP

​    ​អ្នករៀបចំ​ការប្រណាំង​ម៉ូតូ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នក​ប្រ​ណាំ​ម៉ូតូ​របស់​ក្រុម Moto2 សញ្ជាតិ​អេ​ស្ប៉ា​ញ​កីឡាករ Luis Salom បាន​បាត់​បង់ជីវិត​បន្ទាប់ពី​គ្រោះថ្នាក់​អំឡុង​ការហ្វឹកហាត់​សម្រាប់​កម្មវិធី Catalunya Grand Prix កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​    ​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​បាន​ដួល​នៅ​ជុំ​ទី ១២ នៅ​ទីលាន Circuit de Barcelona-Catalunya ហើយ​គាត់​ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ​មុននឹង​បញ្ចូនទៅ​មន្ទីរពេទ្យ​ដែលជា​កន្លែង​គាត់​ទទួល​ការវះកាត់​។​

​    ​វេ​ប​សាយ MotoGP បាន​និយាយថា "​នេះ​គឺជា​ភាព​សោកសៅ​ដ៏​សង្វេក​ដែល​កីឡាករ Luis Salom បាន​លាចាក​លោក​។ គាត់​បានទទួល​ការវះកាត់ ប៉ុន្តែ​បើទោះជា​ការ​ខំប្រឹងប្រែង​ខ្នះខ្នែង​ពី​ក្រុមគ្រូពេទ្យ​យ៉ាងណាក្តី ក៏​គាត់​នៅតែ​លាចាក​លោក​នៅវេលា​ម៉ោង ១៦ និង ៥៥ នាទី​"៕

ប្រភព​៖ Marca

adverise with khmeread

មតិយោបល់