adverise with khmeread 1

De Gea ហាក់​សប្បាយ​ចិត្តខ្លាំង​បន្ទាប់ពី​លោក Van Gaal ចាក​ចេញពី​ក្លឹប​

​    ​ខណៈ​អ្នកចាំទី David de Gea កំពុង​ផ្តោត​ក្នុង​ការជួយ​ប្រទេស​អេ​ស្ប៉ា​ញ​ការពារ​តំណែង​ជើងឯក​អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​កីឡាករ​រូបនេះ​ហាក់​ទ្រាំ​មិន​ចង់បាន​នោះឡើយ​ដើម្បី​ធ្វើការ​ជាមួយ​គ្រូបង្វឹក​ថ្មី​របស់ខ្លួន លោក Jose Mourinho នៅ​ក្លឹប Manchester United រដូវ​កាល​ក្រោយ​។​

​    ​អ្នកចាំទី​វ័យក្មេង​រូបនេះ​បានជា​ប់​ទាក់ទិន​នឹង​ការចាកចេញ​ពី​ក្លឹប​មុននឹង​លោក Louis van Gaal ត្រូវបាន​បណ្តេញចេញ ប៉ុន្តែ​គេ​ជឿថា ការមកដល់​របស់លោក Mourinho បានធ្វើឱ្យ​កីឡាករ​រូបនេះ​បាន​ផ្លាស់ប្តូរ​ចិត្ត​នៅ​ជាមួយ​ក្លឹប​បិសាច​ក្រហម​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បង្កើត​បរិបទ​ថ្មី​មួយទៀត​នៅ​ក្លឹប​ហើយ De Gea ជឿថា អតីត​គ្រូបង្វឹក Chelsea រូបនេះ​អាច​នាំ​ភាពជោគជ័យ​មក​ជូន​ក្រុម​វិញ​បន្ទាប់ពី​លោក Alex Ferguson​។​

​    ​De Gea បាន​ប្រាប់ Marca ថា "​នៅពេល​និយាយ​ពី​លោក Jose Mourinho អ្នកនឹង​និយាយ​អំពី​អ្នកឈ្នះ​! ជ័យជម្នះ​គឺជា​ទស្សនៈ​របស់ Man Utd លោក Jose ហើយ​និង​ខ្ញុំ​។ យើង​អាចបង្កើត​ក្រុម​ដ៏​អស្ចារ្យ​ហើយ​ខ្ញុំ​នឹង​ស្វាគមន៍​គាត់​ជានិច្ច​"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់