adverise with khmeread 1

Chelsea ជួយ​ដោះ​ទុក្ខ Liverpool ទៀតហើយ​? ក្រុម​តោ​ខៀវ​កំពុង​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ ៤៧ លាន​ដុល្លារ​របស់​ហង្ស​ក្រហម​

    ​ក្រុមបាល់ទាត់ Chelsea អាច​ងាក​មក​ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ Liverpool កីឡាករ Christian Benteke ប្រសិនបើ​គម្រោង​តាម​ទិញ Romelu Lukaku ពី​ក្លឹប Everton របស់​ពួកគេ​បរាជ័យ​។​

​    ​Lukaku បាន​ចូលរួម​ជាមួយ Everton ពី​តោ​ខៀវ​កាលពី​ឆ្នាំ ២០១៤ ក្នុងតម្លៃ ៤០ លាន​ដុល្លារ ប៉ុន្តែ​ពួកគេ​ភ្លេច​ដាក់​លក្ខខណ្ឌ​អាច​ទិញ​កីឡាករ​រូបនេះ​មកវិញ​នៅក្នុង​កិច្ចព្រមព្រៀង​លក់ ដែលជា​ហេតុ​ធ្វើឱ្យ Chelsea អាច​ចំណាយ​ច្រើន​។​

​    ​Everton ចង់បាន ៩៤ លាន​ដុល្លារ​សម្រាប់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ពួកគេ​ខណៈ​កីឡាករ​អន្តរជាតិ​បែ​ល​ហ្សិ​កវ័យ ២៣ ឆ្នាំ​រូបនេះ​នៅតែ​ជា​គោលដៅ​ចម្បង​របស់លោក Antonio Conte​។ ទោះជា​យ៉ាងនេះ​ក្តី Benteke មានតម្លៃ​ថោក​ជាង​ប្រសិនបើ Chelsea ចង់​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​នោះ​។​

​    ​អតីត​គ្រូបង្វឹក​ហង្ស​ក្រហម លោក Brendan Rodgers បាន​ចាយលុយ​ឥត​សំចៃ​ដៃ​ចំនួន ៤៧ លាន​ដុល្លារ​សម្រាប់​ខ្សែប្រយុទ្ធ Benteke កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​មិនបាន​យកឈ្នះ​ចិត្ត​គ្រូបង្វឹក​ថ្មី​របស់ខ្លួន​នោះទេ ហើយ Liverpool អាច​នឹង​ធីប​រូបគេ​ចោល​ក៏​ថា​បាន​។​

​    ​រឿងនេះ​មានន័យថា Chelsea អាច​បញ្ចុះបញ្ចូល Liverpool ជាមួយ​កិច្ចព្រមព្រៀង​ផ្ទេរ Benteke ដែលមាន​តម្លៃ​តិចជាង ៤៧ លាន​ដុល្លារ​។​

​    ​ទោះជា​មានរឿង​រង្គោះរ​ង្គឺ​ជាច្រើន​កាលពី​រដូវ​កាល​មុន ក៏ Benteke ត្រូវបាន​គេ​ដឹងថា ចង់​ស្នាក់នៅ​ប្រទេស​អង់គ្លេស​បន្ត​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់