rocco ritchie and 3534636b

ម៉ាដូនណា ឣន្ទះសា ដោយសារកូនប្រុស​បដិសេធមិនព្រមវិល​មកផ្ទះ

    ​កំពូល​តារាចម្រៀង​ប៉ប់​ឣា​មេ​រិ​ក ម៉ា​ដូន​ណា (Madonna) និង​ឣ​តី​ត​ស្វាមី ហ្គា​យ រីត​ឈី (Guy Ritchie) ចាប់ផ្តើម​មាន​ជម្លោះ​ជាថ្មី​រឿង​ដណ្តើម​កូន​យកមក​គ្រប់គ្រង បន្ទាប់ពី​កូនប្រុស​វ័យ​ជំទង់​របស់​ឣ្ន​ក​ទាំងពីរ​បដិសេធ​មិន​ព្រម​ត្រឡប់មកផ្ទះ​របស់ ម៉ា​ដូន​ណា នៅ​ក្រុង​ញូវយ៉ក​។​

​    ​រ៉ុ​កកូ (Rocco) ឣា​យុ​១៥​ឆ្នាំ បាន​ទៅសួរសុខទុក្ខ​ឪពុក ហ្គា​យ រីត​ឈី ជា​ឣ្ន​ក​ដឹកនាំ​រឿង នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​រំពឹងថា នឹង​ត្រឡប់មក​សហរដ្ឋ​ឣា​មេ​រិ​ក​វិញ​។ ប៉ុន្តែ​រឿងរ៉ាវ​ប្រែជា​ក្រឡាប់ ចាក់ នៅពេល​តារាចម្រៀង​ប៉ប់​វ័យ​៥៧​ឆ្នាំ​រូបនេះ ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​សម្តែង​ជុំវិញ​ពិភពលោក​នោះ ធ្វើដំណើរ​ទៅ​តុលាការ​កំពូល​ម៉ា​ហាត​ថា​ន​កាលពី​ថ្ងៃ​ឣ​ង្គា​រ​ដើម្បី​បង្ខំ​ឲ្យ​ឣ​តី​ត​ស្វាមី​របស់ខ្លួន​បញ្ជូន​កូនប្រុស​ជំទង់​ត្រឡប់មក​ក្រុង​ញូវយ៉ក​វិញ​។​

​    ​ម៉ា​ដូន​ណា បាន​ប្រាប់​ចៅក្រម ឡេ​វី​ស ខា​ផ្លែ​ន (Lewis Kaplan) ថា រ៉ុ​កកូ បាន​ប្រាប់​នាង​ថា ខ្លួន​ចង់​បន្ត​ស្នាក់នៅ​ទីក្រុង​ឡុង​ដ៍​។ មេធាវី​តំណាង​ឲ្យ​លោក រីត​ឈី បាន​ឆ្លើយតប​ថា ក្មេងប្រុស​រូបនេះ បង្ហាញ​ឣា​រ​ម្មណ៍​យ៉ាងច្បាស់​ថា ខ្លួន​មិន​ចង់​ត្រឡប់​ទៅ​ក្រុង​ញូវយ៉ក​វិញ​ទេ​។​

​    ​ចៅក្រម ខា​ផ្លែ​ន បានសម្រេច​ថា រ៉ុ​កកូ ត្រូវតែ​ត្រឡប់មក​ទីក្រុង​ញូវយ៉ក ហើយ​និយាយ​ជាមួយ​ម្តាយ​របស់ខ្លួន​សិន មុននឹង​សម្រេច​ថា តើ​ត្រូវ​នៅ​ជាមួយ​ឪពុក​ឬ​ម្តាយ​។ តុលាការ​បាន​ចាត់តាំង​មេធាវី​ម្នាក់ ដើម្បី​តំណាង​ឲ្យ រ៉ុ​កកូ ក្នុង​បណ្តឹងទាមទារ​សិទ្ធិ​ធ្វើជា​ឣា​ណា​ព្យាបាល​នេះ​។ ម៉ា​ដូន​ណា និង​លោក រីត​ឈី រៀបការ​នៅ​ឆ្នាំ​២០០០ ហើយ​បាន​លែងលះគ្នា បន្ទាប់ពី​រួមរស់​ជាមួយគ្នា​បាន​ប្រាំបី​ឆ្នាំ​៕​

មតិយោបល់