adverise with khmeread 4a182809 1747 477c a615 329d0984294c

គាស់​ផ្ទះ​លួច​យក​ម៉ូតូ​និង​គ្រឿងបន្លាស់​រថយន្ត​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​១ បាន​សហការ​ជាមួយ ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ហើយ​បាន​បន្ត​ការស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់​ទៀត ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ សារ​ការ​គាស់​ទម្លុះទម្លាយ ផ្ទះ​យក​ម៉ូតូ និង​គ្រឿងបន្លាស់​រថយន្ត​។​

    សកម្មភាព​នេះ​បាន​ប្រព្រឹត្តឡើង​នៅផ្ទះ​លេខ​៨៥ ផ្លូវ​លេខ​១៥៦ ក្រុមទី​៧ ភូមិ​៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ កាល  ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​១១​និង​៣០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់ គឺ​១-​ឈ្មោះ អ៊ុំ សីហា ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ ត្រពាំង​សុពណ៌ សង្កាត់​គោក​រការ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ២-​ឈ្មោះ សុខ បូរ៉ា ហៅ រ៉ា ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ភាព ចាន់ថន ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៧២​អា ផ្លូវ​លេខ​២២៥ សង្កាត់​ផ្សារ ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ សម្ភារ​:​បាត់បង់​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង សេ​៥០ ពណ៌​ខៀវចាស់ គ្មាន​ពាក់​ស្លាក​លេខ​,​ ឌី​ណា​ម៉ូ​រថយន្ត ៤០​គ្រាប់ និង​ម៉ូ​ប៊ី​ន ១០០​គ្រាប់,​ ប័ណ្ណ​សំគាល់​ម៉ូតូ​០១​សន្លឹក, ​ធុង​ទឹក​រថយន្ត​០២ និង សំបក​កង់​រថយន្ត ចំនួន​០២​គ្រាប់។ ចំណែក​វត្ថុតាង​ចាប់យក​រួមមាន​ម៉ូ​ប៊ី​ន​រថយន្ត ចំនួន​១១​គ្រាប់។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​យប់ ជនរងគ្រោះ​បាន​បិទទ្វារ​កន្លែង​លក់​គ្រឿង បន្លាស់​រថយន្ត ហើយ​បាន​ទៅ​ដេក​ផ្ទះ រហូតដល់​ម៉ោង ប្រហែល​៥​ជិត​ភ្លឺ ស្រាប់តែ​អ្ន​ជិតខាង​បាន​ទូរស័ព្ទ​ប្រាប់ ថា​មាន​ចោរ​គាស់​ផ្ទះ។ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ បងប្អូន​ឱ្យជួយ​ឃ្លាំមើល ក្រែង​មាន​អ្នកណា​យក​ឌី​ណា ម៉ូ និង​ម៉ូ​ប៊ី​ន​រថយន្ត​មក​លក់។​

    លុះ​នៅ​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១១ ​និង​៣០​នាទី ស្រាប់តែ ជនសង្ស័យ​ឈ្មោះ អ៊ុំ សីហា បាន​យក​ម៉ូ​ប៊ី​ន​រថយន្ត​មក លក់​នៅ​ចំណុច​ផ្លូវ​លេខ​២០២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ពួកគាត់​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​មក​សាកសួរ ហើយ​ក៏បាន​ស្រាវជ្រាវ​ឃាត់ ខ្លួន​បាន​ជនសង្ស័យ​១​នាក់​ទៀត​ឈ្មោះ សុខ បូរ៉ា តាម​ការចង្អុល​របស់​ជនសង្ស័យ​ឈ្មោះ អ៊ុំ សីហា។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម ផ្លូវច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់