adverise with khmeread 1

Owen ជឿថា ខ្សែការពារ​មហាថ្លៃ​រប​ស់ Everton មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​យក្ស Barcelona

    ​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស Michael Owen អះអាងថា John Stones អាច​ចូលរួម​ជាមួយ​ក្រុម Barcelona​។ Owen និយាយថា ក្រុម​អង់គ្លេស​គួរតែ​ប្រើប្រាស់​ឥរិយាបថ​មិនចេះ​ភ័យខ្លាច​ដូច​កីឡាករ​រូបនេះ​នៅ Euro 2016​។

​    ​ចម្ងល់​ត្រូវបាន​គេ​លើកឡើង​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ការពារ​របស់​អង់គ្លេស បន្ទាប់ពី​លោក Roy Hodgson បានជ្រើសរើស យក​ខ្សែការពារ​តែ​បី​រូប​ដែល​បង្ហាញមុខ​ជាប្រចាំ​នៅ​តំបន់​កណ្តាល​អំឡុង​រដូវ​កាល​ឆ្នាំ​២០១៥​និង​២០១៦​។​

​    ​កាលពី​រដូវក្តៅ​ឆ្នាំមុន Stones ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ទៅកាន់​ក្លឹប Chelsea ហើយ​នៅពេលនេះ អនាគត​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​កំពុង​ក្លាយជា​កម្មវត្ថុ​នៃ​ការប៉ាន់ប្រមាណ​ផ្ទេរចេញ​ផងដែរ​។

​    ​Owen ជឿថា Stones មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​លេង​ជាមួយ​ក្រុម Barcelona ហើយ​គាត់​ព្រមទាំង​បានលើកឡើង​ថា “Stones ប្រហែលជា​កីឡាករ​តែ​ម្នាក់​គត់​នៅក្នុង​ក្រុម​អង់គ្លេស​ដែល​អាច​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម Barcelona បាន​។ គាត់​ពិត​ជាមាន​សមត្ថ​ភាព​អស្ចារ្យ​”៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់