adverise with khmeread 1

វាសនា Coutinho នៅ Liverpool កំពុងស្ថិត​ក្នុង​មន្ទិលសង្ស័យ​បន្ទាប់ពី PSG ចាប់ផ្តើម​សម្លឹង​ឃើញ​

​    ​ថ្មីៗ​នេះ​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល Philippe Coutinho ត្រូវបាន​គេ​ភ្ជាប់​នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ជាមួយនឹង Barcelona និង Real Madrid ។ កីឡាករ​ខ្សែបម្រើ​របស់​ក្លឹប Liverpool រូបនេះ​ក៏​ជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Paris Saint-Germain ផងដែរ​។​

​    ​គេ​ជឿថា ក្លឹប​ជើងឯក​បារាំង​មួយ​នេះ​បាន​ទាក់ទង​ជាមួយនឹង​តំណាង​របស់ Philippe អំពី​លទ្ធភាព​ផ្ទេរ ហើយ​ថា Liverpool ក៏​ដឹង​អំពី​ចំណាប់អារម្មណ៍​លើ​កី ឡាក​រវ័យ​២៣​ឆ្នាំ​រូបនេះ​ផងដែរ​។ Liverpool បាន​ព្យាយាម​រក្សាទុក​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​រូបនេះ​។ ជំហរ​កន្លងមក​រប​ស់​ក្លឹប Liverpool នៅពេល Man City បង្ហាញ ចំណាប់អារម្មណ៍​គឺថា Philippe  មិនមែន​សម្រាប់​លក់​ទេ​។​

​    ​កន្លងមក Livepool បាន​បាត់បង់​កីឡាករ​ល្អៗ​ដូចជា Luis Suarez និង Raheem Sterling ដែល​បាន​ចាកចេញ​បន្ទាប់ពី​ខកខាន​ឱកាស​លេង​នៅ​ក្របខណ្ឌ CL ហើយ​នៅ​រដូវ​កាល​ក្រោយនេះ​អាច​នឹងមាន​កីឡាករ​ចាកចេញ​បន្ថែមទៀត​៕

ប្រភព៖ Liverpool Echo

adverise with khmeread

មតិយោបល់