adverise with khmeread Cc85efd0 0054 4313 bac1 2abb7daf7071

ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ចាស់​វ៉ៃខ្នោះ​ចោរលួច​ម៉ូតូ​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូ​លិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់ បាន​ឃាត់ខ្លួន​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​៨​ និង​៣០​នាទី បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ពី​ម៉ោង​ទៀបភ្លឺ​ថ្ងៃទី​១ ខែមិថុនា​កន្លងទៅនេះ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡូត ពុទ្ធា​រ៉ា ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិន​ប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៥៣E៣ ផ្លូវ​លេខ​១៥ ​ភូមិ២ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    ប៉ូលិស​បន្តថា ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​នៅ​ចំណុច​ច្រកចូល ​ឌឿ​ងហែម ភូមិ​២ ផ្លូវ​១៥ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ពីបទ លួច​ម៉ូតូ​កាលពី​ថ្ងៃទី០១ ខែ​មិថុនា​ ឆ្នាំ​2016 វេលា​ម៉ោង​៤ ​និង៣០​នាទី នៅ​ចំណុច​ច្រកចូល​ភូមិ​10 ផ្លូវ​19​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ចំណែក​វ​ត្តុ​តាង​ចាប់យក ​៖​ ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ២០០៨ ពាក់​ផ្លាកលេខ ភ្នំពេញ 1AI-5247 ​លេខ​តួ​-​ម៉ាស៊ីន​82 95442​ ជា​របស់​ជនរងគ្រោះ​បាន​ប្រ គល់​ឱ្យ​ជនរងគ្រោះ​វិញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់