កីឡាករវាយតេន្នីស Andy Murray នឹងលេងជាមួយ Novak Djokovic ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី French Open បន្ទាប់ពីបំបាក់កីឡាករ Stanislas Wawrinka កាលពីម្សិលមិញ។
កីឡាករលំដាប់លេខ ២ ពិភពលោក Murray បានបង្ហាញទម្រង់លេខឥតខ្ចោះរបស់ខ្លួនដដែលដោយបំបាក់កីឡាករលំដាប់លេខ ៣ ប្រចាំប្រទេសស្វ៊ីស Wawrinka ដោយលទ្ធផល ៦-៤ ៦-២ ៤-៦ និង ៦-២។
ស្របពេលនេះដែរតារាវាយតេន្នីសលេខ ១ ពិភពលោក Djokovic បានឡើងមកវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំបែបនេះចំនួន ៦ លើកជាប់គ្នាបន្ទាប់ពីបំបាក់កីឡាករវ័យក្មេង Dominic Thiem យ៉ាងងាយស្រួល ហើយកីឡាកររូបនេះក៏កំពុងសម្លឹងលើកពាន French Open ជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួនដែរ៕
ប្រភព៖ Metro
