ឪពុកជនជាតិប៉ាគីស្ថានកូន ៣៥ នាក់រូបនេះបានចាប់ផ្ដើមស្វែងរកប្រពន្ធទីបួនម្នាក់ទៀតក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅជីវិតរបស់គាត់ក្នុងការមានកូនឱ្យគ្រប់ ១០០ នាក់។
លោក Sardar Jan Mohammad Khiji វ័យ៤៦ ឆ្នាំមកពីទីក្រុង Quetta ខេត្ត Balochistan និយាយថាគាត់ជឿជាក់ថាវាគឺជាកាតព្វកិច្ចខាងសាសនាដើម្បីមានកូនច្រើនតាមតែអាចទៅរួច។
អ្នកបច្ចេទេសខាងវេជ្ជសាស្ត្របានអះអាងថាប្រពន្ធបីនាក់របស់គាត់បានគាំទ្រទាំងអស់គ្នានូវការសម្រេចចិត្តដើម្បីនាំប្រពន្ធទីបួនក្នុងជីវិតអាពាពិអាហ៍មួយនេះ។
គាត់មានមោទនភាពចំពោះសមាជិកថ្មីពីររូបនៃកូនរបស់គាត់ ហើយគាត់ពិបាកនឹងដាក់ឈ្មោះឱ្យកូនរបស់គាត់ណាស់ដោយសារច្រើនពេក។
លោក Khilji បាននិយាយថា គាត់មានផលវិបាកចំពោះកូនទាំង ៣៥ នាក់របស់គាត់ ដោយសារពួកគេមានអាយុក្រោម ១៥ ឆ្នាំ និងពិបាកក្នុងការនាំទៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសពិធីមង្គលការ៕
ប្រភព៖ Daily Mail
