ភ្នំពេញ ៖ ជនសង្ស័យគាស់ទម្លុះទម្លាយទ្វារបន្ទប់ជួលត្រូវបានប៉ូលិសប៉ុស្តិ៍ទួលសង្កែត់ខ្លួននៅថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៦ ម៉ោង០៧ និង៣០នាទីនៅចំណុចបន្ទប់ជួលលេខ១ ជាន់ទី២ ផ្លូវ៩០៧ ក្រុម១៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហេង សុខសំ ភេទប្រុស អាយុ២៧ឆ្នាំ ខ្មែរ ទីលំនៅបន្ទប់ជួល ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ មុខរបរ មិនប្រាកដត្រូវប៉ូលិសឃាត់ខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ សួស សារឿន ភេទស្រី អាយុ១៨ឆ្នាំ ខ្មែរ ទីលំចំណុចកើត ហេតុខាងលើ មុខរបរកម្មការិនីរោងចក្រកាត់ដេរ សម្ភារៈបាត់បងគ្មាន។
ប៉ូលិសបន្តថា ម៉ោង០៦ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះចាក់សោទ្វារបន្ទប់ទៅធ្វើការ។ ពេលនោះមីងជនរងគ្រោះបានឡើងចូលបន្ទប់យកអាវពាក់ រួចរុញទ្វារឃើញជនសង្ស័យកំពុងរើខោអាវ ហើយមីងក៏ស្រែកឱ្យគេជួយ។ ភ្លាមនោះកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ អន្តរាគមន៍ឃាត់ជនសង្ស័យមកប៉ុស្តិ៍សាកសួរ។
ជនសង្ស័យឈ្មោះ ហេង សុខសំ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕
