adverise with khmeread 088f1a10 6e74 4db6 a085 dccd9edd6bdf

ស្គាល់​លេខ​រថយន្តបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ ចំនួន​៥​ផ្ទាំង​បាក់​រាប​ដល់​ដី​

    ភ្នំពេញ ៖ រថយន្ត Lexus 300 មួយគ្រឿង​សង្ស័យ​អ្នកបើកបរ ស្រវឹង​បាន​បើករថយន្ត បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​រាប​ដល់​ដី​ចំនួន​៥​ផ្ទាំង ហើយ​បើក​រត់​បាត់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុច​មុខកា​រ៉ា​ស់​សាំង សា​វី​ម៉ិច ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហ​ពន្ធ​រុស្សី ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    ប្រភពព័ត៌មាន​ពី​អា​ជី​រក​ដែល​លក់​ផ្លែឈើ​នៅ​ទី នោះបាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ដែល​បង្ក​នោះ​គឺ​ម៉ាក Lexus RX300​ ពណ៌ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y 9261 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​តែ​ស្រវឹង​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលអោយ​បាក់​អស់​ចំនួន​៥​ផ្ទាំង​ ហើយ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ហើយ​បែក​ធុង​ទឹក​ថែម​ទៀតផង។​

    លុះ​ក្រោយមក​ភ្លាមៗ​នោះ​ដោយ​គ្មាន​អ្នកណា​ហ៊ាន​ទៅ​ឃាត់​រថយន្ត​បង្ក​ខាងលើ​នោះ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ទើប​បណ្ដោយឱ្យ​រថយន្ត​បើក​រត់គេចខ្លួន​បាត់ទៅ​ដោយ​សុវត្ថិភាព។​

    ក្រោយមក​បាន​មួយសន្ទុះ ខណៈពេល​រនាំង​ដែក​ដែល​រថយន្ត​បង្ក​ខាងលើ​បាន​បុក​បាក់​រប៉ាត់រប៉ាយ​ពេញ​ថ្នល់​នោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​បាន​ជិះ​មក​បុក​ថែមទៀត​បណ្ដាលឱ្យ​រថយន្ត​ខូចខាត​បន្តិចបន្តួច។​

    ក្រោយពេល​កើតហេតុ​ដោយ​គ្មាន​អ្នកណា​អាច​ឃាត់​រថយន្ត​បាន​ដូចនេះ​ប្រជាពលរដ្ឋ​នៅ ​និង​កន្លែងកើតហេតុ​បានត្រឹមតែ​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យមក​ជញ្ជូន​រនាំង​ដែក​ដែល​បាក់បែក​នោះ​ទៅ​ចិញ្ចើមថ្នល់​ការពារ​ក្រែង​មាន​រថយន្ត​និង​ម៉ូតូ​ជិះ​មក​ប៉ះ​ថែមទៀត​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់