adverise with khmeread D1272edf e93a 492a 8489 1e8550377093

រថយន្ត​កុងតឺន័រ បត់​ស្តាំ​កិន​ម៉ូតូ​គុប​ជាប់​ក្រោម​រថយន្ត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក មួយគ្រឿង បើក​បត់​ស្តាំ​មើលមិនឃើញ​ម៉ូតូ​គុប​ជ្រុង​ដែល​មក​ទន្ទឹមគ្នា បណ្តាលឱ្យ​កៀប​កិន​ជាប់​ក្រោម​រថយន្ត តែ​គ្មាន​មនុស្ស​រងរបួស​។​

    គ្រោះថ្នាក់​នេះ​កើត កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៤ ​ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្លើងស្តុប អូរ​ដឹ​ម​កប់​ស្រូវ កែង​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​មួយគ្រឿង​ជិះ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទិសដៅ​ពី​កើ​តទៅ​លិច។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យាន់​ដាយ​សណ្តោង​រ៉ឺម៉ក ដឹកទំនិញ ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-4713 បើក​ទិសដៅ​ស្របគ្នា។​

    ខណៈ​មកដល់​កន្លែងកើតហេតុ ជា​ផ្លូវកែង​អក្សរ T បត់​ទៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ រថយន្ត​បាន​បត់​មក​ខាងស្តាំ​ដៃ ចៃដន្យ​ម៉ូតូ រងគ្រោះ​បានមក​ទន្ទឹមគ្នា​នឹង​រថយន្ត ដោយ​រថយន្ត​ខ្ពស់​និង​វែង​មើលមិនឃើញ​ម៉ូតូ​នៅក្បែរ ទើប​បណ្តាលឱ្យ​កៀរ​និង​កិន​ម៉ូតូ​គុប រង​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង។

    ចំណែក​អ្នកជិះ​ម៉ូតូ​ពិតជា សំណាងល្អ​ណស់​ដែល​គេច​ផុតពី​កង់​រថយន្ត ហើយ​រថយន្ត​កិន​ម៉ូតូ​អូស​ជាង១០​ម៉ែត្រ​ទើប​ឈប់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​អ្នកបើកបរ​បាន​នៅ​កន្លែងកើតហេតុ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​កន្លែងកើតហេតុ តែ​ភាគី​ទាំងសងខាង បាន​សុំ​សម្រួល​គ្នា​សិន។ លុះ​ជាង​១​ម៉ោង​ក្រោយមក ដោយ​ការចរចា​គ្នា​មិនត្រូវ ខាង​ម៉ូតូ​ទារ ៥០០​ដុល្លារ​។ ចំណែក​ខាង​រថយន្ត​ព្រម​តែ​១០៩​ដុល្លារ​ទើប​ព្រមឱ្យ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់