adverise with khmeread 1

Daily Mail អះអាងថា Messi អាច​ចូលរួម​ជាមួយ Man Utd បន្ទាប់ពី​ធុញទ្រាន់​នឹង​បញ្ហា​ពន្ធ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​

    ​ក្រុម​បិសាច​ក្រហម Manchester United កំពុង​ស្វែងរក​ឱកាស​ក្នុង​ការផ្ទេរ​ដ៏​មិន​គួរឱ្យ​ជឿ​មួយ​ដើម្បី​នាំ​តារា​កំពូល​របស់ Barcelona កីឡាករ Lionel Messi មក​ទឹកដី Old Trafford​។​

​    ​Daily Mail បាន​អះអាងថា បិសាច​ក្រហម​បាន​ទាក់ទង Barcelona ពីរដង​មកហើយ​ក្នុង​រយៈពេល​បី​សប្តាហ៍​ចុងក្រោយ​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​ប្រសិនបើ​ការផ្ទេរ​នេះ​អាចទៅរួច​។​

​    ​ប៉ុន្តែ​ការផ្ទេរ​នេះ​គឺអាច​ទៅរួច​នៅពេល Man Utd ត្រឡប់​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League វិញ​ក្រោម​ការដឹកនាំ​របស់លោក Jose Mourinho ក្នុង​រដូវ​កាល ២០១៦/១៧​។​

​    ​កិច្ចព្រមព្រៀង​នេះ​នឹង​បំបាក់​កំណត់ត្រា​ផ្ទេរ​ដ៏​មានតម្លៃ​ថ្លៃ​ចំនួន ១២៤ លាន​ដុល្លារ​របស់​កីឡាករ Gareth Bale ទៅកាន់​ក្លឹប Real Madrid ពី​ក្រុម Spurs​។​

​    ​កុងត្រា​បច្ចុប្បន្ន​របស់ Messi នៅ​ទឹកដី Camp Nou នឹង​ផុតកំណត់​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ ហើយ​មានការ​អះអាងថា គាត់​នឹង​ស្នើ​នូវ​ការធានា​ច្បាស់លាស់​មួយ​ប្រសិន​គាត់​នឹង​ស្នាក់នៅ​បន្ត​ជាមួយ​ក្លឹប Barcelona ដែលជា​កន្លែង​គាត់​រក​គ្រាប់​បាល់​បាន ៤៥៣ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៥៣១ លើក​។​

​    ​កាលពី​ថ្ងៃ​សុក្រ ប្រភព​ជិតស្និត​នឹង Messi បាន​បដិសេធ​ក្នុងការ​ច្រានចោល​ការផ្ទេ​រ​ដែល​អាចទៅរួច​ណាមួយ​។ ពួកគេ​បាន​សារភាពថា កីឡាករ​កំពូល​រូបនេះ​បាន​កើតរោគ​ធុញទ្រាន់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ជុំវិញ​ការចុះផ្សាយ​ការស៊ើបអង្កេត​លើ​ពន្ធ​របស់គាត់​។​

​    ​ស្របពេល​នេះដែរ Man Utd ក៏​រំពឹងថា នឹង​នាំ​កីឡាករ​ឆ្នើម​វ័យ​ចំណាស់ Zlatan Ibrahimovic ឱ្យចូល​រួមជាមួយ​ខ្លួន​នាពេលខាងមុខ​ដែរ​។ ខ្សែប្រយុទ្ធ​រូបនេះ​នឹង​គ្មាន​ក្លឹប​លេង​បន្ទាប់ពី​កិច្ចព្រមព្រៀង​របស់គាត់ជាមួយ PSG ​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​នេះ ហើយ​នាពេល​បច្ចុប្បន្ន​គាត់​កំពុង​ត្រៀ​ង​ខ្លួន​ជាមួយ​ប្រទេស​ស៊ុយអែត​សម្រាប់​ព្រឹត្តិការណ៍​យូរ៉ូ​នៅ​សប្តាហ៍​ក្រោយ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់