adverise with khmeread 20150323 rainieyang tnp

រ៉េនី យ៉ាង បង្អួតកាដូដើមណូឣែល ធ្វើឲ្យ​ឣ្នកគាំទ្រ​សង្ស័យថា លី រ៉ុងហាវ ជាឣ្នក​ឲ្យ

    ​បុណ្យ​ណូ​ឣែ​ល​កាន់តែ​ខិតជិត​មកដល់ ហើយ​មនុស្ស​ជាច្រើន​កំពុង​ត្រៀម​កាដូ សម្រាប់​ជូន​គ្នា​ទៅវិញទៅមក​មិន​ថា​ស្រី​ប្រុស​ក្មេង​ចាស់​នោះទេ​។​

​    ​មិន​ខុសពី​ឣ្ន​ក​ទាំងនោះ តារាចម្រៀង​ស្រី​តៃវ៉ាន់ រ៉េ​នី យ៉ាង (Rainie Yang) គឺ​មនុស្ស​ម្នាក់​ក្នុងចំណោម​ឣ្ន​ក​ទាំងនោះ ហើយ​នាង​បាន​នាំយក​ដើម​ណូ​ឣែ​ល​មួយ​ដើម​ធំ ប៉ុន​ជំហរ​មនុ​ស្សពិត​និង ថតរូប​ភាពជា​ច្រើន​ស​ន្លឹ​ក​ជាមួយ​ដើម​ណូ​ឣែ​ល​នៅពេល​យកមក​ដល់ផ្ទះ​។​

​    ​ទោះបីជា​យ៉ាងណា នៅលើ​បណ្តាញ​សង្គម Weibo នាង​បាន​ស៊ែ​រូបភាព ជាមួយ​ដើម​ណូ​ឣែ​ល​តូច​មួយទៀត ហើយ​បាន​សរសេរ​សារ​មួយ​ថា “​តាមពិត​ខ្ញុំ​បាន​ទិញ​ដើម​ណូ​ឣែ​ល​តូច​មួយទៀត​”​។ ការធ្វើ​បែបនេះ​បានធ្វើ​ឲ្យ​ឣ្ន​ក​និយម​អ៊ី​ន​ធើ​ណិ​ត​ខ្លះ​មាន​ចម្ងល់ ហើយ​ថា ពួកគេ​មិន​ជឿ​សម្តី​របស់​នាង​ទេ​។ ពួកគេ​សង្ស័យថា តារាចម្រៀង​ចិន លី រ៉ុង​ហាវ (Li Ronghao) គឺជា​ឣ្ន​ក​ជូន​ដើម​ណូ​ឣែ​ល​នេះ​ដល់​នាង​។​

​    ​ប៉ុន្តែ​កាលពី​ខែ​កុ​ម្ភះ មាន​ពាក្យ​ច​ចាម​ឣា​រ៉ា​ម​ថា លី  រ៉ុង​ហាវ វ័យ​៣០​ឆ្នាំ និង រ៉េ​នី យ៉ាង វ័យ​៣១​ឆ្នាំ មាន​ទំនាក់ទំនង​ស្នេហា នៅពេល លី បង្ហោះ​រូបភាព​ឪ​ប​គ្នា​នៅលើ​បណ្តាញ​សង្គម Weibo ៕​

adverise with khmeread

មតិយោបល់