adverise with khmeread 1

ទីក្រុង Los Angeles គ្រោង​ទារពន្ធ​ពី​មហាសេដ្ឋី​ដើម្បី​បញ្ចប់​អ្នក​គ្មាន​ទីលំនៅ​

​    ​ទីក្រុង Los Angeles គ្រោង​នឹង​ទារពន្ធ​ពី​មហាសេដ្ឋី​និង​ប្រើ​ប្រាក់​នោះ​ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​គ្មាន​ទីលំនៅ​របស់​ទីក្រុង​នេះ​។​

​    ​អ្នក​ដែលមាន​ចំណូល​ប្រចាំឆ្នាំ ១ លាន​ដុល្លារ​នឹងត្រូវ​បង់ពន្ធ ១ ភាគរយ​បន្ថែម​ពីលើ​រាល់​អ្វីៗ​ដែល​ពួកគេ​រកបាន ប្រសិនបើ​គំនិត​នេះ​គឺ​ត្រូវបាន​អនុម័ត ក្នុង​គោលបំណង​ផ្ដល់ជូន​នូវ​ទីលំនៅ​ដល់​មនុស្ស​គ្មាន​ទីលំនៅ​ចំនួន ៤៦.០០០ នាក់​នៃ​ទីក្រុង​មួយ​នេះ​។​

​    ​យោងតាម​ការប៉ាន់ប្រមាណ​របស់​រដ្ឋាភិបាល ពន្ធ​អាច​កើន​ច្រើនជាង ២៤៣ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ឆ្ពោះទៅរក​ការកែលម្អ​ជីវិត​របស់​ជន​គ្មាន​ទីលំនៅ​។​

​    ​យោងតាម​ការ​ស្ទាបស្ទង់ ក្រុមប្រឹក្សាភិបាល​នៃ​គណៈ​គ្រប់គ្រង​ទីក្រុង Los Angeles គ្រោង​នឹងដាក់​ចេញ​សំណើ​នេះ​តាមរយៈ​ការបោះឆ្នោត​ជា​សាធារណៈ​ក្នុង​ខែវិច្ឆិកា​ខាងមុខ ហើយ​ជិត​៨០​ភាគរយ​នៃ​ប្រជាជន LA បាន​គាំទ្រ​សម្រាប់​ការទារពន្ធ​នេះ​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់