adverise with khmeread 1

​គ្រួសារ​អតីត​កំពូល​អ្នក​ប្រដាល់ Muhammad Ali ចាប់ផ្តើម​រៀបចំ​ពិធី​បុណ្យសព​ឱ្យ​គាត់​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​

​    ​គ្រួសារ​លោក Muhammad Ali បានចាប់ផ្តើម​រៀបចំ​ពិធី​បុណ្យសព​បន្ទាប់​ក្រុមគ្រូពេទ្យ​បាន​ព្រមាន​ថា វីរៈបុរស​វ៉ៃ​បុក​រូបនេះ​នៅសល់តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ដើម្បី​រស់នៅ នេះ​បើ​យោងតាម​ប្រភព​របស់ Daily Mail បាន​អះអាង​។​

​    ​អតីត​អ្នក​ប្រដា​ល់វ័យ ៧៤ ឆ្នាំ​រូបនេះ​ត្រូវបាន​រាយការណ៍​ថា កំពុងស្ថិត​ក្នុងការ​គាំទ្រ​ជីវិត​នៅ​មន្ទីរពេទ្យ​មួយ​ក្រៅ​ទីក្រុង Phoenix រដ្ឋ Arizona បន្ទាប់ពី​គាត់​ត្រូវបាន​ដឹងថា ពិបាក​ដកដង្ហើម​នៅផ្ទះ​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​វេ​ប​សាយ Radar Online បាន​រាយការណ៍​ថា លោក Ali ត្រូវបាន​ជួបជុំ​ដោយ​ក្រុមគ្រួសារ​របស់គាត់​បន្ទា​ប់​ពី​គ្រូពេទ្យ​បាន​ព្រមាន​ថា អាកា​រៈ​របស់គាត់​កាន់តែ​យ៉ាប់យ៉ឺន​។​

​    ​លោក Ali ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​ការ​ក្អក​ឥតឈប់ឈរ នេះ​បើ​យោងតាម​ប្រភព​មិនមាន​បញ្ជាក់​ឈ្មោះ​មួយ​។ ជំងឺ​ផ្លូវដង្ហើម​របស់គាត់​ប្រហែលជា​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ Parkinson (​ថយចុះ​ចលនា​) របស់គាត់​។​

​    ​ប្រពន្ធ​ទី​បី​របស់គាត់​អ្នកស្រី Veronica Porsche បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គាត់​និង​កូនស្រី​ពីរ​នាក់​របស់គាត់​នាង Laila និង Hana នឹងធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​របស់​ពួកគេ​។​

​    ​ប្រពន្ធ​ទី​ពីរ​របស់លោក Ali អ្នកស្រី Khalilah ក៏បាន​និយាយថា គាត់​និង​កូនស្រី​របស់គាត់​បាន​ប្រញាប់ប្រញាល់​ទៅ​ជួប​អតីត​កំពូល​អ្នក​ប្រដាល់​រូបនេះ​នៅ​មន្ទីរពេទ្យ​។​

​    ​លោក Ali បាន​រៀបការ​ចំនួន​បួន​ដង ហើយ​ប្រពន្ធ​ចុងក្រោយ​របស់គាត់​គឺ​អ្នកស្រី Lonnie​។ គាត់​មានកូន​ចំនួន​ប្រាំបួន​នាក់ ដោយមាន​ស្រី​ចំនួន​ប្រាំពីរ​នាក់​និង​ប្រុស​ចំនួន​ពីរ​នាក់​។​

​    ​លោក Muhammad Ali បាន​ចូល​មន្ទីរពេទ្យ​ចំនួន​ប្រាំ​ពីរដង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ថ្មីៗ​បំផុត​នេះ​គឺ​ដើមឆ្នាំ ២០១៥ នៅពេលដែល​គាត់​ទទួល​ការព្យាបាល​មេរោគ​ឆ្លង​លើផ្លូវ​បង្ហូរ​ទឹកមូត្រ​មួយខែ​មុននឹង​ក្លាយជា​ជំងឺ​រលាក​សួត​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់