adverise with khmeread Untitled 1

សារមន្ទីរ Louvre ល្បី​បំផុត​របស់​ពិភពលោក​ចាប់ផ្តើម​រើ​វត្ថុ​មានតម្លៃ​ចេញទៅ​កន្លែង​សុវត្ថិភាព​ខណៈ​ទន្លេ​សែន​បន្ត​ឡើង​ឥត​ឈប់​

    ​ទន្លេ​សែន​បាន​ឡើង​ក្នុង​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​ក្នុង​ទីក្រុង​បារី​ស ដោយ​បង្ខំ​ឱ្យ​បិទ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី សារមន្ទីរ និង​បណ្ណាគារ​។​

​    ​ដោយឡែក សារមន្ទីរ Louvre ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក និង​ជា​កន្លែង​តាំង​រូបគំនូរ Mona Lisa ឥឡូវ​បាន​រើ​ស្នាដៃ​សិល្បៈ​ជាង ២៥០.០០០ ទៅ​កន្លែង​សុវត្ថិភាព​ចេញពី​ឃ្លាំង​ក្រោម​ដី​របស់ខ្លួន​ហើយ​ដើម្បី​ការពារ​រតនសម្បត្តិ​ដ៏​មានតម្លៃ​របស់ខ្លួន​។ 

​    ​ទន្លេ​ធម្មតា​នេះ​បាន​ប្រែជា​ទន្លេ​ល្អក់​ហូរ​លឿន​និង​ឡើង​លឿន​បំផុត​កាលពី​ថ្ងៃ​សុក្រ ប៉ុន្ដែ​ត្រូវបាន​ព្យាករ​ថា​នឹង​ឡើង​ថែមទៀត ដែល​នឹង​បង្ក​ឱ្យ​ជន់​លិច​ផ្លូវ​ជាច្រើន ព្រមទាំង​ស្ថានីយ៍​ផ្លូវ​រថភ្លើង​ក្រោម​ដី​។​

​    ​មន្ត្រី​សាលាក្រុង​បាន​ទទួលស្គាលថា ពួកគេ​បាន​មើលស្រាល​ពី​ល្បឿន​និង​វិសាលភាព​នៃ​ជំនន់​ទឹកទន្លេ​សែន​ក្នុង​រយៈពេល​បី​ថ្ងៃ​មកនេះ​។​

​    ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ពីរ​នៅក្បែ​ច្រាំងទន្លេ​ត្រូវបាន​បិទ បន្ទាប់ពី​ទឹកបាន​ចាប់ផ្ដើម​លេច​ធា្ល​យ​ចូលទៅ​ជញ្ជាំង​។ សារមន្ទី The Louvre សារមន្ទីរ Orsay សាល​តាំងពិព័រណ៍ Grand Palais​និង​បណ្ណាល័យ​ជាតិ​ពីរ​កន្លែង​ទៀត​ត្រូវបាន​បិទ​ដើម្បី​ការពារ​រតនសម្បត្តិ​ដ៏​មានតម្លៃ​។​

​    ​ការលិចលង់​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ភាគ​ខាងលិច​តំបន់​ជាយក្រុង​នៃ​រាជធានី​បារាំង​គួរឱ្យ​ខា្ល​ច​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ដូច​ហែក​មេឃ​ក្នុង​ភាគ​ខាងជើង​និង​កណ្ដាល​នៃ​ប្រទេស​បារាំង​។ ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃនេះ​បាន​នាំឱ្យមាន​ទឹកជំនន់​ទូទាំង​អឺរ៉ុប ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​ជាង ១០ នាក់​។​

​    ​ដោយឡែក​កម្ពស់​ទឹកបាន​ឡើងដល់ ៦,៥ ម៉ែត្រ​ហើយ​នៅ​សៅរ៍​នេះ​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់