adverise with khmeread Leo

Leonardo DiCaprio ចាប់ផ្តើមទាក់ទងជាមួយតារាបង្ហាញម៉ូត Roxy Horner

          តារាហូលីវូដ Leonardo DiCaprio ទំនង​ជា​ពេញ​ចិត្ត​នឹង​តារា​បង្ហាញម៉ូត​វ័យ​ក្មេង​ Roxy Horner ខ្លាំងមែនទែននៅពេលនេះ។

          តាមព័ត៌មាន​ថា Leo បាន​បាក់ចិត្តស្រ៊ឹបស្រឡាញ់​តារាបង្ហាញម៉ូត​សក់​ពណ៌ទង់​ដែង​រូបនេះ​ ដែល​ធ្លាប់​ទាក់ទង​ជាមួយនឹង​តារាភាព​យន្ត Joey Essex បន្ទាប់ពី​ Leo បាន​ជួប​នាង​កាល​ពី​ពីរបីខែមុននេះ។

          គេជឿថា តារាភាព​យន្ត​រូបនេះ​ពិតជា​អន្ទះ​សា​ខ្វារកចង់​ជួប​នាង Roxy ហើយ​លោក​បាន​ធ្វើ​ដំណើរទៅ​ប្រទេសអង់គ្លេស​ភ្លាមៗ ដើម្បីសួរសុខទុក្ខ​នាង​កាល​ពី​ដើមសប្តាហ៍​នេះ។

          តាមដឹងថា អ្នក​ទាំងពីរ​ធ្លាប់បាន​ចំណាយ​ពេល​សប្បាយ​ជា​មួយ​គ្នា​ម្តង​ម្តាល​​ផងដែរ​នៅរង្គសាល Tape មុនពេល​ធ្វើ​ដំណើរទៅទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​អង្គារ។

          គេជឿថា Leo និង Roxy ចាប់ផ្តើម​ស្និទ្ធ​ស្នាល​ឡើងៗ បន្ទាប់ពី​បាន​ជួប​គ្នា​នៅ​ទីក្រុង​ឡូសអែនជើឡេស​កាល​ពីដើម​ឆ្នាំ​នេះ។ ទំនាក់ទំនង​នេះ​ប្រហែល​ជា​មាន​ភាព​ប្រាកដ​ប្រជា​ច្រើន​​ចំពេល​មាន​ការលើក​ឡើងថា អ្នក​ទាំងពីរ​ហាក់ដូចជា​ពេញ​ចិត្ត​គ្នាទៅវិញទៅមក និង​បាន​ចំណាយពេល​ជាមួយ​គ្នាទៀតផង។

          អ្នក​ដឹងរឿងម្នាក់បាន​និយាយថា “​Roxy ពិតជា​ស្រស់ស្អាត មានលក្ខណៈ​សាមញ្ញ​។ នាងមាន​សម្រស់បែប​ធម្មជាតិនិង​មាន​ចំណុច​ដូចគ្នា​នឹង Leo ច្រើន”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់