adverise with khmeread 1

University of Porn! តួ​សិច​អ៊ីតាលី​បើក​សាកលវិទ្យាល័យ​នេះ​ដើម្បី​បណ្តុះបណ្តាល​មនុស្ស​ដែល​ប្រាថ្នា​ចង់​ក្លាយជា​តារា​សិច​

    ​តារា​សម្តែង​សិច​អ៊ីតាលី​លោក Rocco Siffredi ដែល​ថត​សិច​មិនតិចជាង ១៣០០ រឿង​បាន​បើក​សាកលវិទ្យាល័យ​សិច​មួយ​ឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០១៥ មកម្ល៉េះ​ដើម្បី​បណ្តុះបណ្តាល​តារា​ដែលមាន​ចំណាប់អារម្មណ៍​។​

​    ​តើ​អ្នក​ដែល​ឆ្ងល់​អំពី​ការសិក្សា​អំពី​រឿង​អាសអាភាស​ដែរ​ទេ ហើយ​ត្រូវធ្វើ​អ្វី​ដើម្បី​ក្លាយជា​កំពូល​តារា​អាសអាភាស​? នោះ​ហើយ​ជា​អ្វីដែល​យើង​បានគិត​។​

​    ​បើ​កុំ​តែ​បាន​និមិត្តរូប​សិច​អ៊ីតាលី​ដែលមាន​រហស្សនាម​ថា "Italian Stallion" ជួយ​បណ្តុះបណ្តាល​ទើប​ក្រុម​តារា​សិច​មួយក្រុម​ទីបំផុត​អាច​ជិត​ឈានដល់​ការបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ University of Porn របស់ខ្លួន​ដោយ​ជោគជ័យ​ហើយ​។​

​    ​យោងតាម​បទពិសោធន៍​សម្តែង​ជាង ១.៣០០​រឿង​កន្លងមកនេះ គាត់​បាន​បង្កើត​កម្មវិធី​កម្សាន្ត​មួយ​សម្រាប់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ហៅថា "Siffredi Hard Academy" គឺ​កម្មវិធីសិក្សា​បង្ហាញ​ពី​ជីវិត​ពិត​មួយ ដែល​ចងក្រង​រាល់​ឯកសារ​ហ្វឹកហាត់​របស់​តារា​សម្តែង​រូបនេះ​សម្រាប់​បង្ហាញជូន​មនុស្ស​បាន​ទស្សនា​។

​    ​គួរ​បញ្ជាក់ថា សាកលវិទ្យាល័យ​ដែល​បើក​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៥ នេះ​បានជ្រើសរើស​បុរស ១៤ នាក់ និង​នារី ៧ នាក់​ចេញពី​បេក្ខជន​ដាក់ពាក្យ​រៀន​រាប់ពាន់នាក់​។ ហើយ​ឥឡូវ​ពួកគេ​ជិត​បញ្ចប់​ការសិក្សា​របស់​ពួកគេ​ហើយ​។ ក្នុង​វគ្គ​សិក្សា ពួកគេ​ត្រូវបាន​បណ្តុះបណ្តាល​ពី​បច្ចេកទេស​និង​ក្បាច់​ជាច្រើន​សម្រាប់​ថត​នៅ​ចំពោះមុខ​កាមេរ៉ា​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់