adverise with khmeread 0

នារីៗ​នៅក្នុង​ឈុត​ប៊ី​គី​នី​ផ្អើល​ឈុ​ល​រត់​មករក Cristiano Ronaldo ខណៈដែល​គាត់​លំហែកាយ​នៅលើ​កោះ Ibiza

    ​នារី​ជាច្រើនរូប​បាននាំគ្នា​សម្រុក​ទៅរក Cristiano Ronaldo កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ខណៈដែល​គាត់​បាន​រីករាយ​សម្រាក​ដើម្បី​អាំង​ពន្លឺព្រះអាទិត្យ​នៅ​កោះ Ibiza នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ មុនពេល​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់​ទ្វីប​អ៊ឺរ៉ុប Euro 2016 ឈានចូល​មកដល់​នាពេលខាងមុខ​។​

​    ​តារាបាល់ទាត់​ឆ្នើម​វ័យ ៣១​ឆ្នាំ​រូបនេះ​ប្រហែលជា​ទទួលបាន​អារម្មណ៍​ធូរស្រាល​យ៉ាងខ្លាំង បន្ទាប់ពី​បានបញ្ចប់​រដូវ​កាល​ដ៏​នឿយហត់​ជាមួយ Real Madrid ប៉ុន្តែ​គាត់​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ជាមួយនឹង​រូបរាង​ដ៏​ហំ​របស់គាត់ ខណៈដែល​គាត់​បាន​ទទួលយក​ភាព​រីករាយ​ជាមួយ​ការចុះ​ហែល​ទឹក​នៅលើ​កោះ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​។​

​    ​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក​បី​សម័យកាល​រូបនេះ បាន​ប្រលែង​ខ្លួន​ទទេរ​ជាមួយនឹង​ការបង្ហាញ​សាច់ដុំ​ដ៏​មាំមួន​របស់គាត់ រួម​ជាមួយនឹង​ខោខ្លី​តូច​មួយ ដែល​បាន​ញ៉ាំងឱ្យ​នារីៗ​នៅ​តំបន់​នោះ​មិនអាច​ទប់​អារម្មណ៍​មិនឱ្យ​រត់​មក​មើលរូប​រាង​ដ៏​សិច​ស៊ី​របស់គាត់​បាន​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់