adverise with khmeread 51d97605 ce12 4a80 a952 9b3449ffe020

លួច​ម៉ូតូ​នៅផ្ទះ​សំណាក់​បានក​ទៅ​លាក់​,​ព្រឹក​ឡើង​ទៅយក​ម៉ូតូ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​បាន​លួច​ម៉ូតូ​បាន​នៅ​ប្រហែល​ម៉ោង​២​រំលង​អា​ធ្រា​ត្រមក​លាក់ទុក​លុះ​ព្រឹក​ព្រលឹម​ម៉ោង​៦ ​និង​១៥​នាទី ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ បាននាំគ្នា​មក​យក​ម៉ូតូ​ដែល​លួច ត្រូវ​បាន​ប៉ូលិស​ចាំ​ឃ្លាំមើល​ចាប់ បាន​ម្នាក់​រត់​រួច​ម្នាក់​នៅ​ចំណុច​ផ្លូវ​បេតុង ក្បែរ​សាលាខណ្ឌ​៧​មករា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រ៉ា ឆាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​នៅ​ផ្សារ​នាគ​មាស ត្រូវ​ឃាត់ខ្លួន​ជាក់ស្តែង​ពេល​មក​យក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​ 1BA-4898 និង​ជនសង្ស័យ​ម្នាក់ទៀត​រត់​បាត់​មានឈ្មោះ ដិ​ន ឡេ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    យោង​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ រ៉ា ឆាន់ បាន​សារភាពថា ពួកគេ​មាន​គ្នា​២​នាក់​បានមក​លួច​ម៉ូតូ​នៅផ្ទះ​សំណាក់​ក្បែរ​សាលាខណ្ឌ​៧​មករា​ពេល​ជនរងគ្រោះ​ឡើងទៅ​ប្រហែល​ម៉ោង​២​។ ក្រោយពេល​លួចបាន​សម្រេច​ហើយក៏​យកទៅ​លាក់ទុក​ក្បែរ​ចំណតរថយន្ត​ក្រុង​ក្នុង​ដីឡូត៍​ដែលមាន​ស្មៅ​និង​ដើម​ត្រែង​។​

    រ៉ា ឆាន់ បន្តថា រហូតដល់​ម៉ោង​៦​ព្រឹក​ក៏​ត្រឡប់មក​យក​វិញ​ត្រូវបាន​កម្លាំង​ប៉ូលិស​រង់ចាំ​ឃ្លាំមើល​ចាប់បាន​ម្នាក់​និង​ម្នាក់​ជា​អ្នកធ្វើ​សកម្មភាព​លួច​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្នា​ន​ប៉ូលិស​ខណ្ឌ​៧​មករា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់