65d95ebd e6cf 43df 8c8b e56b678427c1

ដកហូត​មួក «​សញ្ញា​អាវុធហត្ថ​» ពី​សន្តិសុខ​ឯកជន​២​នាក់​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា ដែល​កំពុង​បំពេញបេសកកម្ម​តាម​ដងផ្លូវ បាន​ឃាត់​សន្តិសុខ​ឯកជន​២​នាក់ ពាក់មួក​ដែលមាន​ស្លាក​សញ្ញា​អាវុធហត្ថ ធ្វើការ​ណែនាំ​ឈប់​ឲ្យ​ទិញ​ពាក់ ឈប់​ប្រើ​និង​ដកហូត​មួក​ទុក​នៅ​ព្រឹក​ថ្ងៃទី​០៤​ មិថុនា​ ឆ្នាំ​២០១៦​នេះ។​

    មន្ត្រី​អាវុធហត្ថ​និយាយថា មួក​ដែលមាន​ស្លាក​សញ្ញា​អាវុធហត្ថ​នេះ គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ពាក់​ជាដាច់ខាត ទោះ​បុគ្គល​នោះ​ជាម​ន្ត្រី​អាវុធហត្ថ​ផ្ទាល់ ក៏​មិន​អនុញ្ញាត​ឲ្យ​ពាក់​ដែរ​។​

    ចំពោះ​អ្នក​ដែល​ដេរ​មួក​មាន​ផ្លាកសញ្ញា​អាវុធហត្ថ​បែបនេះ​លក់ បើសិនជា​រកឃើញ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់