adverise with khmeread Bbtpuif

ម្ដាយ​ក្មេងប្រុស​អាយុ ៤ ឆ្នាំ នឹងមិន​ប្រឈមមុខ​ជាប់ទោស​រឿង​ងាប់​ស្វា​ឪ​នោះទេ​

    ​ម្ដាយ​របស់​ក្មេងប្រុស​អាយុ ៤ ឆ្នាំ ដែល​តោង​ធ្លាក់ចូល​របង​ស្វា​ឪ​នៅ​សួនសត្វ Cincinnati Zoo របស់​អាមេរិក​នឹងមិន​ប្រឈមមុខ​ជាប់ទោស​អ្វី​ឡើយ​។​

​    ​ប៉ូលិស​នៅ​សួនសត្វ Cincinnati បាន​សាកសួរ​ទៅ​ម្ដាយ​ក្មេងប្រុស វ័យ ៣២ ឆ្នាំ​អ្នកស្រី Michelle Gregg ប៉ុន្ដែ​របាយការណ៍​ចេញផ្សាយ​ឥឡូវនេះ​និយាយថា គេ​នឹង​ណែនាំ​មិនឱ្យ​មានការ​កាត់ទោស​ព្រហ្មទណ្ឌ​អ្វី​ឡើយ​។ មាន​មនុស្ស​ជាច្រើន​បាន​ខឹង​យ៉ាងខ្លាំង​ដែល​ម្ដាយ​រូបនោះ​បរាជ័យ​ក្នុងការ​បញ្ឈប់​កូនប្រុស​ពី​ការចូលទៅ​បរិវេណ​ហាមឃាត់​កាលពី​ថ្ងៃ​សៅរ៍​ពីរ​សប្តាហ៍​មុន ដោយ​នាំឱ្យមាន​ការស្លាប់​សត្វ​ស្វា​គ្មាន​កំហុស​មួយ​ឈ្មោះ Harambe​។​

​    ​ប៉ុន្ដែ​ឥឡូវ​អ្នក​អង្កេត​ការ​ផ្នែក​ច្បាប់​ខ្លះ​បាន​កំពុង​ឆ្ងល់ ម្ដាយ​នោះ​អាច​ប្ដឹង​សួនសត្វ​ចំពោះ​ការដែល​មិនបាន​ធ្វើឱ្យ​បរិវេណ​សត្វ​ស្វា​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ហេតុអ្វី​មិន​ប្ដឹង​?​។​

​    ​ទន្ទឹមនឹង​នោះដែរ ទីតាំង​ពិព័រណ៍​ស្វា​ឪ​ពិភពលោក ដែល​បាន​បិទ​តាំងពី​គ្រោះថ្នាក់​គួរឱ្យ​រន្ធត់​មួយ​នោះ និង​ទាញ​ការចាប់អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ពិភពលោក ឥឡូវ​បាន​បើក​ដំណើរការ​ឡើងវិញ​។​

​    ​មន្ត្រី​ទីនោះ​បាន​ចំណាយពេល​ចុង​សប្ដាហ៍​ដំឡើង​សំណាញ់​ព័ទ្ធជុំវិញ​បរិវេណ​សត្វ​ស្វា​ឪ​ដើម្បី​បង្កើន​សុវត្ថិភាព​បន្ថែមទៀត​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់