adverise with khmeread Nurses

ហេតុផល ១០ ដែលថាគិលានុបដ្ឋាយិកាអាចធ្វើជាដៃគូដ៏អស្ចារ្យ

គិលានុបដ្ឋាយិកានរណាៗក៏ដឹងដែលថាពូកែខាងការថែទាំយកចិត្តទុកដាក់ មានចំណេះដឹងទូលំទូលាយ និងមានសមត្ថភាពដោះស្រាយបញ្ហាស្មុគ្រស្មាញយ៉ាងឆាប់រហ័ស។ ពួកគេប្រហែលមិនអាចទទួលបានការទទួលស្គាល់ដូចជាវេជ្ជបណ្ឌិតក៏ពិតមែន ប៉ុន្តែពួកគេជួយរួមចំណែកច្រើនណាស់ដើម្បីឲ្យអ្នកជំងឺឆាប់ជាសះស្បើយ។ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ធម្មជាតិនៃការថែទាំយកចិត្តទុកដាក់របស់គិលានុបដ្ឋាយិកាក៏បានពាំនាំមកកាន់ជីវិតនៅផ្ទះរបស់ពួកគេក៏ដូចជាទំនាក់ទំនងស្នេហារបស់ពួកគេផងដែរ។ ខាងក្រោមនេះគឺជាហេតុផលដែលថាហេតុអ្វីបានជាគិលានុបដ្ឋាយិកាមិនត្រឹមតែធ្វើជាពេទ្យដ៏អស្ចារ្យប៉ុណ្ណោះទេ តែថែមទាំងជាដៃគូស្នេហាដ៏អស្ចារ្យទៀតផងនោះ។   

១- ពួកគេមានការអត់ធន់កម្រិតខ្ពស់
ការធ្វើការច្រើនម៉ោងខណៈយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាច្រើននាក់បានធ្វើឲ្យគិលានុបដ្ឋាយិកាមានភាពអស្ចារ្យក្នុងការប្រឈមនឹងបញ្ហាផ្ទាល់ខ្លួនគ្រប់យ៉ាងដែលពួកគេជួបប្រទះនៅក្នុងផ្ទះ។ វាពិតជាអស្ចារ្យណាស់ដែលមានដៃគូដែលមិនចេះចុះចាញ់ងាយៗនៅក្បែរខ្លួនអ្នក។ 

២- ពួកគេមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រទូលំទូលាយ
ការក្លាយជាគិលានុបដ្ឋាយិកាមានន័យថាត្រូវដោះស្រាយជាមួយនឹងស្ថានភាពវេជ្ជសាស្ត្រខុសៗគ្នាជាច្រើន មានទាំងតូច និងធំ។ ការដែលមានដៃគូដែលមានចំណេះដឹងបែបនេះគឺពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះពួកគេអាចជួយមើលថែអ្នកនៅគ្រប់ស្ថានភាពទាំងអស់ជាពិសេសក្នុងស្ថានភាពដ៏អាក្រក់ណាមួយ។ វាច្បាស់ជាមានពេលណាមួយ ពួកគេនឹងជួយសង្គ្រោះជីវិតរបស់អ្នកជាមិនខាន។

៣- ពួកគេយល់ពីសារៈសំខាន់នៃការត្រួតពិនិត្យសុខភាពជាប្រចាំ
គិលានុបដ្ឋាយិកាយល់ថាវាសំខាន់យ៉ាងណាក្នុងការប្រយ័ត្នប្រយែងអំពីសុខភាពរបស់អ្នក ហើយនឹងត្រួតពិនិត្យមើលទាំងអស់រាល់បញ្ហាសុខភាពរបស់អ្នក។ អ្នកអាចនឹងងាយភ្លេចការពិនិត្យសុខភាពជាប្រចាំ ប៉ុន្តែការដែលមានដៃគូជាគិលានុបដ្ឋាយិកា អ្នកនឹងមិនងាយភ្លេចរឿងនេះទេ ហើយអ្នកនឹងមានសុខភាពល្អអស់មួយជីវិត។ 

៤- ពួកគេជាអ្នកស្តាប់ដ៏អស្ចារ្យ
គិលានុបដ្ឋាយិកាជោគជ័យចាំបាច់ត្រូវតែជាអ្នកស្តាប់ដ៏ពូកែ។ ការដែលមានដៃគូដែលចេះយកពេលស្តាប់អ្វីដែលអ្នកនិយាយគឺជារឿងចាំបាច់ណាស់ចំពោះការទំនាក់ទំនង ដែលនេះជាគន្លឹះមួយជួយកសាងទំនាក់ទំនងស្នេហាដ៏រីករាយ និងដ៏មានសុខភាពល្អមួយ។  

៥- ពួកគេជាមិត្តរួមក្រុមដ៏អស្ចារ្យ
ការធ្វើការច្រើនម៉ោងជាមួយនឹងគិលានុបដ្ឋាយិកាផ្សេងទៀតទាមទារឲ្យមានការធ្វើការជាក្រុមដ៏រឹងមាំមួយ។ វាគង់តែមានការខ្វែងគំនិតគ្នា និងការប៉ះទង្គិចរឿងផ្ទាល់ខ្លួននៅពេលណាមួយ ប៉ុន្តែនៅចុងបញ្ចប់រាល់គិលានុបដ្ឋាយិកាទាំងអស់តែងតែយល់ច្បាស់ថា បញ្ហាផ្ទាល់ខ្លួនគួរតែទុកឲ្យនៅដាច់ដោយឡែកដើម្បីធ្វើឲ្យប្រាកដថា អ្នកជំងឺរបស់ពួកគេត្រូវបានយកចិត្តទុកដាក់បានត្រឹមត្រូវ។ រឿងនេះបានធ្វើឲ្យគិលានុបដ្ឋាយិកាក្លាយជាមនុស្សចុះសម្រុងក្នុងក្រុមគ្រួសារដ៏ល្អបំផុតមួយរូប។ 

៦- ពួកគេចេះកំប្លុកកំប្លែង
គិលានុបដ្ឋាយិកាជួបប្រទះរឿងជាច្រើននៅកន្លែងធ្វើការ ហើយពួកគេតែងប្រាថ្នាមិនឲ្យជួបរឿងទាំងអស់នោះទេ។ ភាពកំប្លុកកំប្លែងគឹជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលគិលានុបដ្ឋាយិកាយកមកដោះស្រាយជាមួយនឹងស្ថានភាពមិនល្អទាំងនោះ។ រឿងនេះគឺមានសារៈសំខាន់ណាស់សម្រាប់រាល់ទំនាក់ទំនងស្នេហានីមួយៗ ព្រោះស្ថានភាពលំបាកៗ ដែលអ្នកនឹងប្រឈមជាមួយគ្នាក្នុងនាមជាគូស្នេហ៍នឹងតែងតែងាយស្រួលដោះស្រាយជាមួយនឹងកំប្លុកកំប្លែងបន្តិចបន្តួចរបស់ពួកគេ។

៧- ពួកគេមិនចេះខ្ពើមរអើម
គិលានុបដ្ឋាយិកាតែងដោះស្រាយបានជាមួយនឹងបញ្ហាខ្ទុះឈាមរបស់អ្នកជំងឺគ្រប់ពេល និងអាចទ្រាំទ្របានគ្រប់ស្ថានភាពដែលមើលទៅគួរឲ្យខ្ពើមរអើម។ ការដែលមានដៃគូដែលមិនចេះមានបញ្ហាជាមួយនឹងខ្ទុះឈាមគឺជារឿងអស្ចារ្យណាស់ ព្រោះពួកគេនឹងមិនឡាំប៉ារត់ទៅណានោះទេនៅពេលក្នុងគ្រួសារជួបបញ្ហាដែលគួរឲ្យរអើមណាមួយ។ 

៨- ពួកគេដឹងថាពេលណាដែលត្រូវបារម្ភ
ការដែលបានដោះស្រាយជាមួយនឹងការសង្គ្រោះបន្ទាន់ជាច្រើនក្នុងជីវិតរបស់ខ្លួន គិលានុបដ្ឋាយិកាដឹងថាពេលណាដែលស្ថានភាពគឺគួរឲ្យបារម្ភខ្លាំង និងពេលណាមិនបារម្ភខ្លាំង។ វាសំខាន់ណាស់ដែលមានដៃគូដែលចេះប្រមើលមើលពីស្ថានភាពក្នុងជីវិតបែបនេះ។ 

៩- ពួកគេមានប្រាក់ខែច្រើនគួរសម
គិលានុបដ្ឋាយិកាមានប្រាក់ខែជាមធ្យម ៦៥.៤៧០ ដុល្លារនៅស្រុកគេ (ស្រុកខ្មែរខ្ទង់ ៥០០ ដុល្លារនៅមន្ទីរពេទ្រល្បី) ជាចំនួនមួយល្មមគ្រប់គ្រាន់ដើម្បីឲ្យពួកគេរស់នៅបានយ៉ាងស្រួល។ រឿងនេះគឺអស្ចារ្យណាស់សម្រាប់ទំនាក់ទំនងស្នេហា ព្រោះរវាងប្រាក់ខែអ្នកទាំងពីរ អ្នកនឹងមិនមានបញ្ហាខ្វះខាតរឿងលុយកាក់នោះទេ។  

១០- ពួកគេអាចបំពេញការងារផ្សេងៗដោយការគេងបានតិចតួចបំផុត
គិលានុបដ្ឋាយិកាតែងទម្លាប់នឹងការធ្វើការច្រើនម៉ោង រួមទាំងការធ្វើការឆ្លងចូលដល់ម៉ោង ១២ យប់ទៀតផង។ រឿងនេះគឺពិតជាមានសារៈប្រយោជន៍ណាស់ប្រសិនបើអ្នកសម្រេចចិត្តមានកូន។ ការថែរក្សាកូនទើបកើតមានន័យថាអ្នកនឹងបានគេងតិចតួចបំផុត ហើយការដែលមានមនុស្សម្នាក់ ដែលអាចគេងបានតិចតួចតែនៅតែធ្វើការងារបានសព្វបែបយ៉ាងគឺជាដៃគូមានតម្លៃ ដែលអ្នកត្រូវតែរក្សាឲ្យនៅក្បែរខ្លួនដាច់ខាត៕ 

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់