adverise with khmeread News2

ដូននី យ៉េន ចង់បង្រៀន​ក្បាច់ការពារ​ខ្លួន​ដល់ លីន ហុង ដូច្នេះ​នាង​ឣាច​ធ្វើបាប​មិត្តប្រុស​នាងវិញ

    ​កាលពី​ប្រាំមួយ​ថ្ងៃមុន តារា​ក្បាច់គុន​ហុងកុង ដូន​នី យ៉េន (Donnie Yen) តារា​ស្រី លីន ហុង (Lynn Hung) និង​ផលិតករ រ៉េ​ម៉ុ​ន វ័ង (Raymond Wong) បានបង្ហាញ​មុខ​ក្នុង​កម្មវិធី​ឃោសនា​ភាពយន្ត​រឿង “ Ip Man 3” នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

​    ​នៅពេល​និយាយ​ដល់​ឈុត​ទះកំផ្លៀង ដូន​នី យ៉េន ក្នុង​ភាពយន្ត​នេះ លីន ហុង បាន​និយាយថា “​នៅថ្ងៃនោះ ទីបំផុត យើង​ឣា​ច​ធ្វើបាន បន្ទាប់ពី​ថត​ខុស​ជាង​១០​ដង ហើយ​យើង​ចង់​បញ្ចប់​ការថត​ភាពយន្ត​នេះ​ដោយ​ជោគជ័យ​។ ពិតណាស់ ខ្ញុំ​មិន​ធ្លាប់​វាយ​នរណាម្នាក់​ទេ​ពីមុនមក​។ ដូច្នេះ ខ្ញុំ​មាន​ឣា​រ​ម្មណ៍​មិន​ពិបាក នៅពេល​លើកដៃ​ទះកំផ្លៀង ដូន​នី យ៉េន ប៉ុន្តែ​គាត់​ប្រាប់​ឲ្យ​ខ្ញុំ​ទះ ទៅៗ ហើយ​ទីបំផុត ខ្ញុំ​ទះ​មែន គឺ​ទះ​បី​កំផ្លៀង​”​។​

​    ​ដូន​នី យ៉េន ដែល​នៅ​ឈរ​ក្បែរ​នោះ​បានឮ ហើយ​និយាយ​បែប​កំប្លែង​ថា “​ចឹ​ង​ប្រាកដ​ណាស់​ថា ឣ្ន​ក​ត្រូវគេ​ធ្វើបាប​ជារឿយៗ​។ ប៉ុន្តែ​កុំ​ភ័យ ចាំ​ខ្ញុំ​បង្រៀន​ពី​ជំនាញ​ការពារ​ខ្លួន ដូច្នេះ​ឣ្ន​ក​ឣា​ច​ធ្វើ​បាបមិត្ត​ប្រុស​របស់​ឣ្ន​ក​វិញ​ម្តង​”៕​

adverise with khmeread

មតិយោបល់