adverise with khmeread Untitled 1

តែ​គុជ​អំពិល​ទុំ ឈ្មោះ​ប្លែក​តែ​ឆ្ងាញ់​ញាក់សាច់​!

​    ​* គ្រឿងផ្សំ​ទឹកតែ​៖ 
​    ​- តែ​ខ្មៅ ១/២ ពែង​
​    ​- អំពិល​ទុំ ២ ស្លាបព្រា 

​    ​- ទឹក Vanilla ១ ស្លាបព្រា​បាយ 
​    ​- គ្រាប់​ក្រវាញ ១ ស្លាបព្រា (​នៅ​ផ្សា​រណា​ក៏មាន​លក់​ដែរ​)

​    ​- ផ្កាចន្ទន៍ ២-៣​គ្រាប់​

​    ​- ទឹកដោះគោ​ខាប់ ១/៤ ពែង 
​    ​- ទឹកដោះគោឆៅ ១/ ៤ ពែង 

​    ​* គ្រឿងផ្សំ​គ្រាប់​គុជ​៖
​    ​- ស្ករ ១/២ ពែង 
​    ​- ទឹកឃ្មុំ ១/២ ពែង 
​    ​- ទឹក ៤ ពែង 
​    ​- គ្រាប់​គុជ ១ ពែង 

​    ​* វិធី​ធ្វើ ៖ 
​    ​- ដំបូង​ត្រូវ​កិនបំបែក អំពិល​ទុំ​ទាំង​គ្រាប់​ជាមុនសិន ហើយ​ដួស​ដាក់​ទៅក្នុង​កែវ​ធំ​មួយ បន្ទាប់មក​បង់​តែ​ខ្មៅ (​អំពិល និង​តែ​ខ្មៅ គួរ​ដាក់​ក្នុង​កន្ត្រង​ឬ ក្នុង​ក្រណាត់​សម្រាប់​ឆុង​កាហ្វេ​), ទឹក Vanilla, គ្រាប់​ក្រវាញ​, ផ្កាចន្ទន៍ (​ផ្កាចន្ទន៍ និង គ្រាប់​ក្រវាញ ត្រូវ​បង់​ក្នុង​ទឹក​កំពុង​ដាំ​ពុះ​) រួច​ចាក់ទឹក​ដាំ​ពុះ​ចូលក្នុង​កែង​ធំ​នោះ​។ ទុកចោល​រយៈពេល​៣០​នាទី​ដើម្បីឱ្យ​វា​ត្រជាក់ និង​ចេញ​ជាតិ​។​
​    ​
​    ​- ចំអិន​គ្រាប់​គុជ រយៈពេល ១៥ នាទី​ក្នុង​បរិមាណ​ទឹក ៤ ពែង រួច​ចាក់​ចូលក្នុង​ចានគោម​មួយ​គ្រប​ឱ្យ​ជិត​។ បន្ទាប់មក ត្រូវ​ដាំទឹក ១ ពែង ជាមួយ​ទឹកឃ្មុំ និង​ស្ករ រយៈពេល​១០​នាទី​រួច​ចាក់​ចូលក្នុង​កូនចាន​ចង្កឹះ ហើយ​ស្រង់​គ្រាប់​គុជ​ដាក់​ចូលក្នុង​ទឹក​ស្ករ​នោះ​។​
​    ​
​    ​- លាយ​ទឹកដោះគោ​ខាប់ និង​ទឹកដោះគោឆៅ ចូលគ្នា​ឱ្យ​សព្វ​។​

​    ​- ដាក់​គ្រាប់​គុជ​ទៅក្នុង​កែវ ដាក់​ទឹកកក ចាក់​ទឹកតែ​អំពិល​ទុំ​ចូល ជា​ចុងក្រោយ​ចាក់​ទឹកដោះគោ​ដែល​លាយ​រួច​ចូល​បន្ថែម​តាម​ក្រោយ​ជាការ​ស្រេច​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់