adverise with khmeread 082a380e b1c4 439c 96ea e81af918b67d

ឆែកឆេរ​ខ្ទម​មួយកន្លែង​រកឃើញ​ថ្នាំញៀន​និង​ឃាត់​ជនសង្ស័យ​៣​នាក់​

    កំពង់ចាម ៖ ជនសង្ស័យ​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​ជើងព្រៃ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ភ្លាមៗ ខណៈ​កំពុង​ដោះដូរ​គ្រឿងញៀន​នៅក្នុង​ខ្ទម​តូច​មួយ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៣ មិថុនា ២០១៦ ស្ថិតនៅ​ក្នុងភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ​ អាត សាម​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ផ្តៅ​ជុំ ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ​, ២-​ឈ្មោះ​ ជី​ម ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ​និង​៣-​ឈ្មោះ​ ឈិ​ត ទីណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។​

    ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​នៅក្នុង​ខ្ទម​របស់​ជនសង្ស័យ រកឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៣​កញ្ចប់ (​ធំ​២​កញ្ចប់​តូច​១​កញ្ចប់​) ឧបករណ៍ប្រើប្រាស់​និង​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់