adverise with khmeread 2166bc55 1e9a 490f 8581 7cea45579e29

បើកឡាន​បញ្ច្រាស់​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់ រួច​បុក​បង្គោល​ភ្លើង​ថែមទៀត​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ដ​ម៉ាក​ TRITON មួយគ្រឿង​បញ្ចា​ស់ទិស​យ៉ាង​លឿន​ហើយ​បត់​ផ្លូវ​កោង​ជ្រុល​បុក​បុរស​ចំណាស់​ម្នាក់​កំពុង​ជិះ​ម៉ូត​ម៉ាក​ហុងដា​ស៊េរី​ចាស់​បណ្ដាល ​ឱ្យរងរបួស​ធ្ងន់​រួចរ​ថយ​ប្ដ​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើងថែមទៀត។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទីល្ងាច​ថ្ងៃទី០៣ ​ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​បណ្ដោយ​ផ្លូវ ២១៧ ​កែង​ផ្លូវ​៤៣០​ស្ថិតនៅ​ជិត​សណ្ឋាគារ អ៊ី​ន​ធឺ​ខុន ស្ថិតក្នុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ដ ម៉ាក​TRITON មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-0760 ធ្វើដំណើរ បញ្ច្រាស់ទិស​តាមផ្លូវ​លេខ​២១៧។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ដ​ក៏​បត់​ភា្ល​មៗ​យ៉ាង​លឿង ទៅបុក​បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ចាស់​មួយគ្រឿង ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-2868 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២១៧ ក្នុងទិសដៅ​ជើង​ទៅ​ត្បូង បណ្ដាលឱ្យ​បុរស​ចំណាស់​រងរបួស​ធ្ងន់ ហើយ​រថយន្ដ​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម ទៅមុខ​លែងរួច។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ ហើយ​ក្រុមគ្រួសារ ភាគី​ម៉ូតូ​ក៏​មកដល់​នាំ​ជនរងគ្រោះ​ដឹក​តាម​រ៉ឺ​ក​ម៉ក​កង់​បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម្ចាស់​រថយន្ដ​នៅ​កន្លែងកើតហេតុ​ធើ្វ​ការចរចា​ជាមួយ​ក្រុមគ្រួសារ​ភាគី​ម្ចាស់​ម៉ូតូ​។ តែ​ដោយ​ភាគី​ម្ចាស់​ម៉ូតូ​ទារ​ថ្លៃ​ជួសជុល​ម៉ូតូ​និង​ព្យាបាល ជំងឺ​ចំនួន​១.០០០$ ភាគី​ម្ចាស់​រថយន្ដ​មិន​ព្រម​ក៏​ឲ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​បន្តទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់