adverise with khmeread 1

តារា​ម៉ូ​ដែល​ស៊ុយអែត​ចំណាយ ១២៥.០០០​ដុល្លារ​លើ​ការវះកាត់ រួម​ជាការ​វះកាត់​ប្តូរ​ឆ្អឹងជំនីរ និង​កែ​ភ្នែក​

​    ​Pixee Fox ទើបនឹង​បានសម្រេច​នូវ​ការវះកាត់​កែ​សម្ផស្ស​ជា​លើក​ទី ១៩​របស់ខ្លួន បន្ទាប់ពី​បាន​ចំណាយ​ប្រាក់ ១២៥.០០០​ដុល្លារ​ក្នុងការ​ប្រថុយ​ជាមួយ​ផ្លែកាំបិត​របស់​នាង​។​

​    ​យោងតាម​វេ​ប​សាយ Asian Town បច្ចុប្បន្ន​តារា​ម៉ូ​ដែល​ឈ្លក់​វង្វេង​នឹង​ការវះកាត់​វ័យ ២៦​ឆ្នាំ​រូបនេះ ក៏បាន​វះកាត់​ដាក់​ពណ៌​ប្រ​ស្រី​ភ្នែក​អចិន្ត្រៃយ៍​ពណ៌​បៃតង​បន្ថែម​ពីលើ​ការវះកាត់​កែ​មុខមាត់​របស់​នាង​ផងដែរ​។​

​    ​អតីត​ជាង​អគ្គីសនី​ដែល​បាន​មានការ​វះកាត់​កែ​សម្ផស្ស​សរុប​ចំនួន ១៨​លើក​រួចមកហើយ​នោះ បាន​បន្ថែម​ការកែទម្រង់​ភ្នែក​របស់​នាង​ដើម្បី​បំពេញ "​ក្តី​សុ​បិ​ន្ត​តុក្កតា​ត្លុក​" របស់​នាង ទោះបីជា​ភ្នែក​របស់​នាង​បាន​ប្រែ​ទៅជា​ពណ៌​បៃតង​រួចមកហើយ​ក្តី​។

​    ​រឿងនេះ​បានកើត​ឡើង បន្ទាប់ពី​ឆ្អឹងជំនីរ​ចំនួន​ប្រាំមួយ​របស់​នាង​ត្រូវបាន​យកចេញ ដែលជា​ផ្នែក​មួយ​នៃ​ក្តី​ស្រមៃ​ដ៏​ងប់​ង​ល់​របស់​នាង​។​

​    ​Pixee មិនទាន់​បញ្ចប់​វា​ត្រឹម​ប៉ុន​ហ្នឹង​នោះឡើយ ដោយ​នាង​គ្រោង​នឹង​កែ​គូថ និង​ត្រគាក​ឱ្យបាន​ស័ក្តិសម​ជាង​នេះ​នាពេលខាងមុខ​ដ៏​ខ្លី ហើយ​នាង​ក៏​សង្ឃឹមថានឹង​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​ចង្កេះ​តូច​ជាងគេ​បំផុត​ផងដែរ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់