adverise with khmeread Dd46c1df acbb 403f 83bc 775c56255251

ចោរ​ញី​ឈ្មោល​៣​នាក់​ល្បី​ខាង​ឆក់​ប្លន់ ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​សហការ​ជាមួយ និង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ឃាត់ខ្លួន​ក្រុមចោរឆក់ ៣​នាក់ (​ស្រី​ម្នាក់​)​ដែល​ល្បី​ខាង​ជំនាញ​ឆក់​កាបូប​ក្នុង​រាជធានី​ភ្នំពេញ បាន​ភ្លាមៗ ខណៈដែល​ពួកគេ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​តាម​ឆក់យក​ខ្សែក ពី​នារី​រងគ្រោះ​ម្នាក់​កំពុង​ជិះ​ម៉ូតូឌុប​បានសម្រេច ហើយ​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន តែ​គេច​មិន​ផុតពី​ខ្នោះ​សមត្ថកិច្ច​នោះ។​

    អំពើ​ឆក់​ប្លន់​យក​ខ្សែ ក​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​២២ ស្ថិត​ខាងក្រោយ​ស្ថានទូត​ទូត​បារាំង សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​បឋម​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូងនារី​រងគ្រោះ​គាត់​ជិះ​ម៉ូតូឌុប​ធ្វើដំណើរ​មកដល់​ខាងលិច​គល់ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​ក្រុម​ជនសង្ស័យ​៣​នាក់​ក្នុងនោះ​ស្រី​ម្នាក់​និង​ប្រុស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក​គ្មាន​ស្លាក​លេខ ដេញតាម​ពីក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់យក​ខ្សែ​.​កមាស ពី​នារី​រងគ្រោះ​រូបនោះ​បានសម្រេច​។​


    បន្ទាប់មក​ជនសង្ស័យ​បាន​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន តែ​ខណៈនោះ​ជនរងគ្រោះ​គាត់​ឱ្យ​ម៉ូតូ​បើក​ដេញតាម​ពី​ចំណុចកើតហេតុ​ព្រមទាំង​មក​ស្រែក​ឆោឡោ​ថា​"​ចោរៗ​" មកដល់​ចំណុច​ប្លុក​បឹងកក់​ស្ថិត​ខាងក្រោយ​ស្ថានទូត​បារាំង ក៏​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជួយ​អន្តរាគមន៍​ចាប់បាន​ក្រុមចោរឆក់​ទាំង​៣​នាក់​នោះ​។ រួច​ហៅ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី។


    យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ព្រោះ​កំពុង​សួរចម្លើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់