adverise with khmeread 1

អ្នក​ប្រដាល់ Muhammad Ali ទទួលមរណភាព​នៅ​អាយុ ៧៤ ឆ្នាំ​

​    ​យោងតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​ចេញផ្សាយ​ថ្ងៃ​សៅរ៍​នេះ​បានឱ្យដឹងថា អតីត​ជើងឯក​ប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក លោក Muhammad Ali ដែល​អាជីព​ប្រដាល់​បំបែក​កំណត់ត្រា​រាប់​ភ្លេច ភាព​គួរឱ្យ​ទាក់ទាញ​មិន​នឹកស្មាន​ដល់​និង​ជំហ​ដ៏​ចម្រូងចម្រាស់​របស់លោក​បានធ្វើឱ្យ​លោក​ក្លាយជា​ជន​ល្បី​បំផុត​មួយរូប​ប្រចាំ​សតវត្សរ៍​ទី ២០ បានទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ជន្មាយុ ៧៤ ឆ្នាំ​។

​    ​ការស្លាប់​របស់ Muhammad Ali ត្រូវបាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​អ្នកនាំពាក្យ​គ្រួសារ​គាត់ គឺ​លោក Bob Gunnell កាលពី​ល្ងាច​ថ្ងៃ​សុក្រ (​ព្រឹក​ស្រុក​ខ្មែរ​) គឺ​មួយថ្ងៃ​បន្ទាប់ពី​លោក​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង Phoenix ជាមួយនឹង​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។

​    ​មូលហេតុ​នៃ​ការស្លាប់ និង ឈ្មោះ​មន្ទីរពេទ្យ​ដែល​គាត់​ស្លាប់​នៅ​មិនទាន់​ប្រកាស​ឱ្យដឹង​ភ្លាមៗ​នៅឡើយ​ទេ​។

​     អា​លី​បានកើត​ជំងឺ Parkinson's (​ញ័រ​ដៃជើង​) ជា​យូរ​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​គាត់​និយាយ​មិនកើត និង​ធ្វើឱ្យ​គាត់​ស្ទើរតែ​ស្លាប់​មួយ​តួខ្លួន​៕​

adverise with khmeread

មតិយោបល់