adverise with khmeread 4bda2b74bd

BigBang ពន្យារពេល​ប្រគុំ​តន្ត្រី​ក្នុងប្រទេស​ចិន​

    ​ការប្រគុំ​តន្ត្រី​របស់ BigBang ត្រូវបាន​លុបចោល មួយថ្ងៃ​មុនពេល​ដែល​វា​ត្រូវបាន​គេ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ិន​យ៉ាង ភាគ​ឦសាន​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នេះ​បើតាម​ការអះអាង​ពី​ភ្នាក់ងារ​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង​មួយ​នេះ​។​

​    ​ផលិតកម្ម YG បានប្រកាសថា "​ការលុបចោល​នេះ​ត្រូវបាន​សម្រេចចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​" ដោយបាន​បន្ថែមថា​កាលបរិច្ឆេទ​នឹងត្រូវ​ប្រកាស​ពី​ម្តងទៀត​នាពេល​ក្រោយ​។​

​    ​ប៉ុន្តែ​ពួកគេ​នឹងមិន​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​ការប្រគុំ​តន្ត្រី​នៅ​ទីក្រុង​ផ្សេងទៀត​ក្នុងប្រទេស​ចិន​នោះឡើយ ដោយ​ទីភ្នាក់ងារ​បាន​និយាយថា "​ពួកយើង​សុំ​អភ័យទោស​ទៅដល់​បណ្តា​ប្រិយមិត្ត​ដែល​បាន​ទន្ទឹងរង់ចាំ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​"​។​

​    ​បន្ទាប់ពី​ទីក្រុង​ស៊ិន​យ៉ាង កម្មវិធី​តន្ត្រី​ទេសចរណ៍ The 2016 BigBang MADE [V.I.P.] Tour មួយ​នេះ​បានរៀបចំ​គម្រោង​ទៅ​ទស្សនា​នៅ​ទីក្រុង​ហ្វ័​រ​សាន​នា​ថ្ងៃទី ១០​ខាងមុខ ទីក្រុង​ណាន​នី​ង​ថ្ងៃទី ១២ ទីក្រុង​ឈី​ង​តាវ​ថ្ងៃទី ១៩ ទីក្រុង​ហា​ប៊ី​នទី​២៤ ទីក្រុង​តា​លៀន​ទី​២៦ ទីក្រុង​ឆុង​ឈី​ង​ទី ១-២ ខែកក្កដា និង ឈឹង​ទូ​នា​ថ្ងៃទី ៣ ខែកក្កដា​៕

adverise with khmeread
ប្រភព៖ Yonhap News

មតិយោបល់