adverise with khmeread Fc1af70f 745b 4ed3 9622 5d74c889a946

អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​៥​នាក់​បន្ថែមទៀត​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

    ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ​មិថុនា​ ឆ្នាំ​២០១៦​បាន​បញ្ជូន​ជនសង្ស័យ​៥​នាក់​បន្ថែម​ទៅ​តុលាការ បន្ទាប់ពី​នៅក្នុង​សប្តាហ៍​នេះ​បាន​បញ្ជូនទៅ​តុលាការ​បាន​៩​នាក់ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន។ បើ​សរុប​ក្នុង​សប្តាហ៍​នេះ​បង្ក្រាបបាន​១៤​នាក់។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការបង្ក្រាប​នេះ​ធ្វើឡើង​បន្ទាប់​មាន​ព័ត៌មាន​ថា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ ទី​៣ ​មិថុនា នៅមុខ​រោងចក្រ​តុក្កតា នៅក្នុង​បន្ទប់​ជួល​លេខ​៤ មានការ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​ទើប​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ប្រតិបត្តិការ​និង​ឆែកឆេរ​ក្នុង​បន្ទប់​ខាងលើ ដែល​ស្ថិត​ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់​។​

    ប្រតិបត្តិការ​នេះ​ដកហូត​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ០២​ កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន ៧​គ្រឿង កាបូបដៃ​ចំនួន ២ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន,​​ ម៉ូតូ​២​គ្រឿង ម៉ាក​ទ្រី​ម C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ កណ្តាល​1S-2371, ​មួយគ្រឿង​ទៀត​ម៉ាកវីវ៉ា 110​ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ តាកែវ 1D.3676​។​

    មន្ត្រី​អាវុធហត្ថ​បន្ត ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន​ទី​១- ឈ្មោះ លីម បូ​ប៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ទី​២- ឈ្មោះ គឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ទី​៣-​ឈ្មោះ ទូច ភក្តី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​បុត្រ​តាជី សង្កា​ត​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទី​៤- ឈ្មោះ ឆោម កន្និកា ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ និង​ទី​៥- ឈ្មោះ ខៀវ បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​​ រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ។​

    គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៩​ និង​៣០​ ឧសភា​អាវុធហត្ថ​ខណ្ឌមានជ័យ​និង​ការិយាល័យ​ជំនាញ​បាន​ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​និង​ថ្នាំ​៣​កញ្ចប់។ ចំណែក​អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាបបាន​ជនសង្ស័យ​២​នាក់​ទៀត​ពាក់ព័ន្ធ​គ្រឿងញៀន​ដកហូត​ថ្នាំ​២​កញ្ចប់​តូច​។​ នៅ​ល្ងាច​ថ្ងៃទី​៣​មិថុនា​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចុះបង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​៤​នាក់​នៅតាម​ផ្លូវ​វេ​ង​ស្រេង​។​

    សរុប​រយៈពេល​១​សប្ដាហ៍​នេះ​អាវុធហត្ថ​រាជធានី​បង្ក្រាប​ជនសង្ស័យ​បាន​១៤​នាក់​និង​ថ្នាំញៀន​៧​កញ្ចប់​ជញ្ជីង​ថ្លឹង​១​និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​ត​រូ​វ​បា​នុ​លា​ការសម្រេច​ឃុំខ្លួន​រួចហើយ​។ ដោយឡែក​ជនល្មើស​៥​នាក់​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់