adverise with khmeread 1

​តារា​ស្រី​កម្រ​ស្លៀក​សិច​ស៊ី Suzy បង្ក​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​រ៉ូ​ប​វាល​ទ្រូង​ចេញ​គល់​សុដន់​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​

    ​Suzy បានធ្វើឱ្យ​ប្រិយមិត្ត​ចំហ​មាត់​ដោយ​មិនដឹង​ខ្លួន​ចំពោះ​ការបង្ហាញ​ខ្លួន​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​នៅក្នុង​ឈុត​ពណ៌​ខ្មៅ​ដ៏​ស្រស់ស្អាត​ចុងក្រោយ​របស់​នាង​។

​    ​ទោះបី​សមាជិក​ក្រុម miss A រូបនេះ​ក៏​ល្បី​ថា​ជា​ទេពធីតា​សម្រស់ ក៏ប៉ុន្តែ​នាង​កម្រ​ស្លៀកពាក់​បញ្ចេញ​សាច់​សិច​ស៊ី​នោះឡើយ​។​

​    ​ទោះជា​យ៉ាងណា តារាចម្រៀង​មកពី​ផលិតកម្ម  JYP Entertainment រូបនេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ទៅកាន់​ប្រិយមិត្ត​របស់​នាង​ជាខ្លាំង ដោយបាន​ស្លៀក​សំលៀកបំពាក់​រ៉ូ​ប​ពណ៌​ខ្មៅ​វាល​ទ្រូង​ចេញ​គល់​សុដន់​ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ 2016 Paeksang Arts Awards កាលពីពេល​ថ្មី​នេះ ដោយ​នាង​បានធ្វើ​ដំណើរ​ទៅផ្ទះ​វិញ​ជាមួយនឹង​ពានរង្វាន់ InStyle Fashion Award ផងដែរ​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់