1

ឃាតករលបកាប់ច្រើនកាំបិតបណ្ដាលឲ្យបុរសម្នាក់ស្លាប់

    កំពង់ចាម ៖ ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​លើ​បុរស​ម្នាក់ ក្រោយពេល​គាត់​ចេញពី​ហូប​ការ​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​សមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​ឃាតករ​បាន​នៅឡើយ​រហូតមកទល់​ល្ងាច​ថ្ងៃទី​២៤​ធ្នូ​២០១៥​នេះ​។​
    លោក​វរសេនីយ៍ត្រី​កែវ ស៊ា​ង​ហ៊ាន់​អធិការ​ប៉ូលិស​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា​បុរសរងគ្រោះ​ឈ្មោះ​អ៊ឹ​ម ឌី​ណា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ បាន​ទៅ​ហូប​ការ​គេ​នៅ​ភូមិ​ថ្មី​ឃុំ​ក្រូច ស្រុក​ព្រៃឈរ​រហូត​ស្រវឹង​ជោកជាំ​។​
   លោក​បន្តថា លុះដល់​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃទី​២៣​ធ្នូ​២០១៥​នៅ​មិន​ឆ្ងាយ​ពី​រោងការ​ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​កាប់​ប្រហារ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ថ្ម​ពូន​។​
   ក្រោយពី​កើតហេតុ​កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​ព្រៃឈរ​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​និង​ពិនិត្យ​សាកសព​ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

មតិយោបល់