1

​បែកធ្លាយ​រូបភាព​ដ៏​កម្រ​របស់លោក George W. Bush អំឡុង​ការវាយប្រហារ​នៅ​ថ្ងៃទី ១១ កញ្ញា​! ទាយ​មើល​គាត់​បញ្ចេញ​ប្រតិកម្ម​ដូចម្តេចខ្លះ​?

​    ​បន្ទាប់ពី​ការវាយប្រហារ​នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ រូបភាព​គ្រាំគ្រា​ចិត្ត​ទាំងនេះ​បាន​លេច​ធ្លាយ​ឡើង និង​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​    ​រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​ដោយ US National Archives បង្ហាញ​ពី​សកម្មភាព​នៅពេលដែល​លោក​ប្រធានាធិបតី George W. Bush បានដឹងថា សហរដ្ឋអាមេរិក​កំពុង​ស្ថិតក្រោម​ការវាយប្រហា​រ​។​

​    ​ក្នុង​រូបភាព​បង្ហាញ​ពី​សកម្មភាព​ដ៏​ឆ្លេឆ្លា​របស់​ប្រធានាធិបតី​រូបនេះ​លាយឡំ​ទាំង​ការព្រួយបារម្ភ និង​ការភិតភ័យ​ដែល​គេ​អាច​សង្កេតឃើញ​លើ​ទឹកមុខ​របស់លោក​។

​    ​លោក​បានទទួល​ដំណឹង​ដ៏​គួរឱ្យ​តក់​ស្ល​ត់​អំពី​ការវាយប្រហារ​ថ្ងៃ ១១ កញ្ញា នៅពេល​ជំនួយការ​ឈ្មោះ Dan Bartlett ចូលមក​ខ្សឹបប្រាប់​ខណៈ​រូ​ល​លោក​កំពុង​ចូលរួម​ក្នុង​កម្មវិធី​អាន​សៀវភៅ​ជាមួយ​ក្មេងៗ​នៅ​សាលា Emma E. Booker Elementary School ក្នុង​ទីក្រុង Sarasota រដ្ឋ Florida៕

 

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់