adverise with khmeread Jamie

Arsenal កំពុងចរចាដើម្បីផ្ទេរ Jamie Vardy

          គ្រូបង្វឹកក្លឹប Arsenal លោក Arsene Wenger បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ដើម្បី​បង្កើតកិច្ច​ព្រមព្រៀង បន្ទាប់ពី​ក្លឹប Arsenal និ​ង​ក្លឹប​ជា​ច្រើន​ទៀត​នៅ​ PL កំពុង​ទាក់ទងជាមួយនឹង​តំណាងរបស់​ខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy ។ Arsenal កំពុង​តាម​ដាន​កី​ឡាករ​ដែល​បច្ចុប្បន្ន​មាន​ប្រាក់​ឈ្នួល​៦០.០០០​ផោន​ក្នុងមួយសប្តាហ៍។

          ​ ដោយ​សារតែ​ក្រុម​ Arsenal ​មាន​កៅ​អី​ក្នុង​ក្របខណ្ឌ​ CL ដូច្នេះក្រុមនេះ​ដូច​ជា​ស្ថិតក្នុងជំហរ​រឹងមាំ។​ ចំណែកក្លឹប Liverpool ហ៊ានផ្តល់​ប្រាក់​ឈ្នួល​៤០.០០០​ផោន​ក្នុងមួយសប្តាហ៍​។ ប៉ុន្តែក្រុម Leicester ដែល​ជា​ជើងឯកថ្មី​ត្រូវ​រក្សា​​ទុក​កីឡាករ​​ដែល​រក​បាន​២៤​គ្រាប់​នៅរដូវ​កាល​នេះ។

          លោក Wenger ក៏មាន​វត្តមាន​ផងដែរនៅ​ពេល​ក្រុមអង់គ្លេសប្រកួ​តមិត្ត ភាព​ជា​មួយ​ព័រទុយហ្គាល់​កាលពីថ្ងៃ​ព្រហស្បតិ៍ហើយ Vardy​ លេង​តំណែងខ្សែ​ប្រយុទ្ធ។ Arsenal ​ត្រូវ​ប្រញាប់​សម្រេច​កិច្ច​ព្រមព្រៀងនៅប៉ុន្មាន​ថ្ងៃបន្ទាប់នេះ ហើយ​ពួកគេសង្ឃឹម​ថា កិច្ច​ព្រមព្រៀង​នេះ​អាចនឹង​រួចរាល់នៅ​ចុងសប្តាហ៍​ក្រោយ។

          កាល​ពីខែមុន Arsenal ក៏បាន​តាម​ចែចង់​ Vardy​ ដែរហើយបានប្រាប់អំពី​លទ្ធ​ភា​ពផ្ទេរកីឡាករ​វ័យ២៩​ឆ្នាំ​រូបនេះ។ ចំណែក​ Vardy ចង់បាន​កិច្ច​សន្យា​រយៈ​ពេល​បួន​ឆ្នាំ​និង​មាន​ប្រាក់ឈ្នួល​ប្រហែល​១២០.០០០​ផោន​ក្នុង​មួយសប្តាហ៍។​គ្រូបង្វឹក​អង់គ្លេស​លោក Roy Hadgson បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា លោក​មិន​ចង់​ឲ្យ​កីឡាករ​ណាម្នាក់​ពិនិត្យ​សុខភាព​ឬពាក់ព័ន្ធនឹង​ការចរ​ចាផ្ទេរ​ ពេលពួកគេចេញ​ដំណើរទៅបារាំងនៅ​ថ្ងៃច័ន្ទ​សម្រាប់​ព្រឹត្តិការណ៍ Euros នោះទេ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់