adverise with khmeread Untitled 1

បន្ទាប់ពីមានការរិះគន់ លោក Roy Hodgson បានការពារ Rooney និងយុទ្ធសាស្ត្រផ្ទាល់របស់លោក

          លោក Roy Hodgson ធុញទ្រាន់នឹង​ការរិះគន់ហើយ​មានកំហឹង​ចំពោះ​សំ​ណួរ​ជុំវិញទម្រង់លេង​របស់​កីឡាករ​ Wayne Rooney ហើយ​អះអាងថា តំណែង​ប្រធាន​ក្រុម​របស់​កី​ឡាករ​រូបនេះ​ត្រូវ​បាន​ធានា នៅក្នុង​ក្រុមជម្រើស​១១​នាក់ដំបូង​របស់​អង់គ្លេស ហើយថា ការ​រិះ​គន់​នេះគឹ​មិនត្រឹមត្រូវ។ Rooney ជាកីឡាករដែល​រកបាន​គ្រាប់បាល់​ច្រើន​ជាង​គេ​ឲ្យ​ក្រុម​អង់គ្លេស​។

          Rooney ​វ័យ​៣០​ឆ្នាំ​លេងនៅតំណែង​ខ្សែបម្រើ អំឡុង​ពេល​ក្រុម​អង់​គ្លេស​ឈ្នះ​ក្រុម​ព័រទុយហ្គាល់​ក្នុងការប្រកួត​កម្តៅសាច់ដុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ដែលជា​ក្តីបារម្ភ​មួយ​មុន​ក្រុម​អង់គ្លេស​ត្រូវ​ចូល​រួម​ការ​ប្រកួត European Championship នៅសប្តាហ៍​ក្រោយ​នេះ។

          ​ក្រុម​របស់លោក​ Hodgson ដែលត្រូវ​ប្រឈម​នឹង​ក្រុម​រុស្ស៊ីនៅ​ថ្ងៃសៅរ៍​សប្តាហ៍​ក្រោយ​នោះបាននិយាយថា “ខ្ញុំមិន​បាន​ត្រៀម​ដើម្បីធ្វើ​ឲ្យ​ការ​ប្រកួត​នេះ ក្លាយជា​ការបង្ហាញ​មុខមាត់របស់ Rooney ទេ។ Rooney គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែលត្រូវបង្ហាញមុខនៅទីនោះ។ លោក Hodgson បាននិ យាយថា “​អ្នក​កំពុង​និយាយអំពី​កីឡាករ​ម្នាក់​ដែល​បាន​បង្ហាញមុខ​១១១​លើក​ ​ និង​រក​បាន​៥៣​គ្រាប់សម្រាប់ក្រុម​ជម្រើស​ជាតិអង់គ្លេស​ ដូច្នេះតំណែងល្អបំផុត​របស់គាត់គឺកន្លែងណាក៏បាន​ដែរ​នៅលើ​ទីលាន​ប្រកួត”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់