adverise with khmeread E825bd58 222e 4f73 b834 19d6d887d60f

ចាប់​បុរស​ម្នាក់​តាម​ដីកា និង ចោរលួច​យក​ម៉ូតូ​មួយគ្រឿង​

    បាត់ដំបង ៖ ខេត្តបាត់ដំបង​មាន ហេតុការណ៍​២​បានកើត​ឡើង គឺ​ប៉ូ​លិ​ស្រុង​បាត់ដំបង​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន និង​មួយ​ករណី​ទៀត​មាន​ចោរ​មិន​ស្គាល់មុខ​បាន​លួច​យក​ម៉ូតូ​របស់​អ្នកស្រុក ហើយ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​។​

    ១- ថ្ងៃទី០៣ ​ខែមិថុនា ​ឆ្នាំ២០១៦​ ម៉ោង៨ ​និង​៣០​នាទី​នៅ​ភូមិ​-ឃុំ​រស្មី​សង្ហា ​ស្រុក​រតនមណ្ឌល​ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​១១១​ត.​ព្រ​ ចុះ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ២០១៦ ​របស់​សាលាដំបូង​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​ឈ្មោះ​ ស សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ  ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី១៨ ខែ​សីហា ​ឆ្នាំ២០១៥។​

    ២- ថ្ងៃទី​០៣ ​មិថុនា​ ឆ្នាំ២០១៦​ ម៉ោង១១ ​នៅ​ចំណុច​បា​លហាល​ក្រុម​៩ ភូមិ​មុខរា​ហ៍​១ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី មាន​ករណី​លួច១លើក​បង្កដោយ​ជន​មិន​ស្គាល់មុខ​ចូល​លួច​យក​ម៉ូតូ​របស់​ឈ្មោះ​ សាត់ ជា ភេទ​ប្រុស អាយុ៦៨​ឆ្នាំ​អស់​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ឆ្នាំ​២០១៥ពណ៌ខ្មៅ​ស្លាក​លេខ​គ្មាន​។​ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែ​ក​ចាប់ខ្លួន​ជនល្មើស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់