3dd06fc5 2087 40b2 a602 f16d4e02f751

ឃាត់​បុរស​ម្នាក់​ពីបទ​ប្រ​ទុ​ស្ត​កេរ្តិ៍​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ​ឃាត់ខ្លួន​ក្នុងករណី​​ប្រ​ទុ​ស្ត​កេរ្តិ៍​ (​ថើប​ជនរងគ្រោះ​ក្រៅ​បន្ទប់ទឹក​) ​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ CTN នៅ​ថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ១ ​រសៀល​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​រងគ្រោះ​អាយុ ៣៤​ឆ្នាំ ជនជាតិ ខ្មែរ​អ៊ិ​ស្លាម មុខរប​ធ្វើ​ចម្ការ​ស្នាក់​នៅផ្ទះ​លេខ ២៨៨ ភូមិបួន សង្កាត់​ច្រាំង​ចំរេះ​២ ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ប្តឹង​ថា "​មាន​ករណី​គេ​ឱបថើប​កូន​នៅក្នុង​ស្ថា​នី​យ៏ CTN ស្ថិតនៅ​ក្រុមទី៩ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦"​។​

    បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ទើប​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ឈ្មោះ ​ជា ផានី​អាយុ ៣២ ឆ្នាំ មុខរបរកម្មករ​។​

    ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​អនុវត្តតាម​និ​វិធី​៕
 

អ្នកនឹងចូលចិត្ត

មតិយោបល់