adverise with khmeread 14578c65 bbbd 4050 8122 1bb850f9a33a

បង្ក្រាប​ពី​តាំង​ហ្គេម​បាញ់​ត្រី បង្កប់​លក់​គ្រឿងញៀន​

    ភ្នំពេញ ៖ ប៉ូល​ស​ប៉ុស្តិ៍​ស្វាយប៉ាក​និង​ខណ្ឌឫស្សីកែវ​បាន​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​ជូ​ញ​ដូរ​គ្រឿងញៀន និង​ល្បែងស៊ីសង​ប្រភេទ​ហ្គ្រេ​ម​បាញ់​ត្រី​នៅ​ថ្ងៃទី ០៤​មិថុនា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​១០​នាទី ល្ងាច​ត្រង់ចំណុច​ក្រុមទី​៧ ភូមិ​លូ  សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ចំនួន​០៣​នាក់ ១-ឈ្មោះ សៀង ហុក​លី ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស ជាអ្នកលេង, ២-ឈ្មោះ ង្វៀង  វ៉ាំ​ង​លិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជាអ្នកលេង និង ៣-ឈ្មោះ​ ង្វៀង វ៉ាំ​ង​ប៊ែ​ង៉ា ភេទ​ស្រី ​អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ជា​អ្នកលេង។ ចំពោះ​អ្នកជួញដូរ​ថ្នាំញៀន​បាន​រត់គេចខ្លួន​បាត់អស់​។​

    សម្ភារៈ​ដកហូត​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៥​កញ្ចប់​តូច ទូ​ហ្គេម​បៀរ​ចំនួន​០៣ និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១។​

    ប​ច្ច​ប្បន្ន​ប៉ូលិស​កំពុង​កសាង​សំ​ណុំរឿង​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់