adverise with khmeread 4f73cd38 f079 42e2 b847 733d97e08f05 %281%29

ឃាត​បុរស​ម្នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាប់​ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ពីបទ​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​(​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​)​នៅវេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​៣​មិថុនា​ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឃ្មួញ​និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​ល្បាត​ដល់​ចំណុច​តាម​ផ្ល​វ​ភ្លោះ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​និង​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ​កង បញ្ញា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​សង់​ថ្មី​ផ្លូវលំ ​ភូមិ​ទួលគោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ។ សម្ភារៈ​វ​ត្តុ​តាង​ចាប់យក ​និង​ដកហូត​ទី១-ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក វ៉េវ​សេរី​ចាស់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ លេខ​តួ​+​ម៉ា​ស៊ី​ន​ ០០៦៨៦០​ និង​ទី២-​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​០១​ដើ​ម​ និង​ទូរស័ព្ទ​ម៉ាក​ស៊ីន​តិច​មាន​ស៊ី​ម​ចំនួន​មួយគ្រឿង​។​

    ប៉ូលិស​បន្តទៀតថា នៅ​ថ្ងៃទី​៣ ខែ​មិថុនា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ប្រហែល​៩ ​និង​៣០​នាទី ​ខណៈ​ជនសង្ស័យ​ឈ្មោះ ​កង បញ្ញា​ កំពុង​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​បេតុង​ភ្លោះ ​ក្រុម​០១ ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញ​ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​បាន​ល្បាត​ឃើញ​មានការ​សង្ស័យ​ក៏​ហៅ​ត្រួតពិនិត្យ​ឃើញ​នៅ​ក្តោ​ម​កែបម៉ូតូ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ ១​ ដើម​សមត្ថកិច្ច​ក៏​ធ្វើ​ការដកហូត​រួច​នាំខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​ធ្វើទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់