adverise with khmeread 3b285f46 6ad4 4a08 a06d 71c677703fbb

ព័ត៌មាន​បន្ថែម ៖ ស្តីពី​ករណី​ចោរលួច​ម៉ូតូ​ពី​យប់​យកទៅ​លាក់ទុក​ព្រឹក​ឡើងមក​យក​ប៉ូលិស​ឃាត់​៤​នាក់​បន្ថែមទៀត​

    ភ្នំពេញ​​ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែលជា​មុខសញ្ញា​គាស់​ផ្ទះ​លួច​ម៉ូតូ​យ៉ាងសកម្ម​ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ករណី​លួច​ម៉ូតូ​ បាន​តាំងពី​យប់​ប្រហែល​ម៉ោង​១២​កណ្ដាល​អា​ធ្រា​ត្រ យកមក​លាក់ទុក​នៅ​ម្ដុំ​ដី​វាល​ក្រោយ​បុរី​កីឡា។​

    ខណៈនោះ​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​សង្ស័យ​ក៏​យក​ម៉ូតូ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វាលវង់។ លុះ​ព្រឹក​ព្រលឹម​ម៉ោង​៦ ​និង​១៥​នាទី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​មក​យក​ម៉ូតូ​ដែល​លួចបាន​លាក់ទុក នោះ​កម្លាំង​ឃ្លាំមើល​នៅ​ចំណុច​នោះ​ឃាត់ខ្លួន​បាន​ម្នាក់​ និង​ម្នាក់ទៀត​គេចខ្លួន​តែម្ដង។ ឆ្លងតាម​ចម្លើយ​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​ថែម​៤​នាក់​ទៀត​សរុប ៥ ​នាក់។​

    អំពើ​លួច​ប្លន់​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​បេតុង ចំណុច​រថយន្តក្រុង​ក្បែរ​សាលាខណ្ឌ​៧​មករា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ដំបូង​ឈ្មោះ រ៉ា ឆាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​នៅ​ផ្សារ​នាគ​មាស ត្រូវ​ឃាត់ខ្លួន​ជាក់ស្តែង​ពេល​មក​យក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1BA-4898 និង​ជនសង្ស័យ​ម្នាក់ទៀត​រត់​បាត់​មានឈ្មោះ ដិ​ន ឡេ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​


,
    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់មក​លួច​ម៉ូតូ​នៅក្បែរ​ផ្ទះសំណាក់​សាលាខណ្ឌ​៧​មករា​ពេល​ជនរងគ្រោះ​ចេញមក​យក​ម៉ូតូ​ស្រាប់តែ​បាត់​។ ខណៈនោះ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វាល់វង់​រួច​បាន​បន្តិច​ក៏ត្រូវ​បាន​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​យក​ម៉ូតូ​មក​ប៉ុស្តិ៍​ពេលនោះ​ម្ចាស់​ម៉ូតូ​ស្គាល់​ថា​ជា​ម៉ូតូ​របស់គាត់​ដែល​បាត់។​

    ប្រភព​បន្តថា រហូតមកដល់​វេលា​ម៉ោង​១១ ​និង​៣០​ថ្ងៃ​ដដែល​នៅត្រង់ចំណុច​ផ្ទះជួល​មួយកន្លែង​ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កម្លាំង​ប៉ូលិស​ខណ្ឌ​៧​មករា ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ទៀត រួមមាន​កាំបិត ដាវ​សា​ម៉ូ​រ៉ៃ​មួយ និង​ដែក​សម្រាប់​កាចក​ម៉ូតូ​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់