adverise with khmeread 1 %281%29

CMAC មក​យក​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​(​មាន​វីដេអូ​)

    កណ្តាល ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សល់​ពី​សម័យ​សង្គ្រាម​ត្រូ​វបាន​ខាង ​CMAC​ និង​សមត្ថកិច្ច​មូលដ្ឋាន​សហ​ការ​គ្នា​យកទៅ​រក្សាទុក​នៅ​ថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល​។​

    ប៉ូលិស​និយាយថា កម្លាំង​មន្ត្រី​ជំនាញ​សណ្ដាប់ធ្នាប់ រួមជាមួយ​កម្លាំង ប៉ុស្តិ​ឫស្សី​ជ្រោយ បានធ្វើ​ការប្រគល់ យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ប្រភេទ​គ្រាប់​ទម្លាក់​ពី​យន្តហោះ​ហៅ​គ្រាប់បែក​ចង្កោម​ចំនួន​ ១៣២​ គ្រាប់ ដែល​ប្រទះឃើញ នៅក្នុង​បឹង​ជន្លេន ឃុំឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជូនទៅ​មន្ត្រី​មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន​កម្ពុជា (CMAC )​។​

    គួររំលឹកថា លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​មានប្រសាសន៍ថា ​«​មូលក្លំ​តែម្តង ក្រឡេក​មួយ​ភ្លែត​ដូច​អំពូល​តាំង ប៉ុន្តែ​ជា​គ្រាប់បែក​សោះ​... កុំ​លេង​ឲ្យ​សោះ​គ្រោះថ្នាក់​ណាស់​ទាន​...»។​

    លោក ​អ៊ា​វ  ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែបនេះ​បន្ទាប់ពី​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នា​ថ្ងៃទី​០៣ ​មិថុនា​ ឆ្នាំ​២០១៦ កាលពី​វេលា​ម៉ោង១០​ព្រឹក​ក្រោយពី​ទទួល​ព័​ត៌​មាន​ពី លោក ​អ៊ំ  ឈុន​ស្រេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ​ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជា​មេឃុំ​ឫស្សី​ជ្រោយ។​

 

    លោក​មេឃុំ បាន​ប្រទះឃើញ​គ្រាប់​ខណៈ លោក​បាន​ចុះទៅ​ជីកដី​ស្ដារ​បឹង​ជន្លេន ភូមិ​បឹង​ជន្លេន​ ឃុំ​ឫស្សី​ជ្រោយ ស្រុ​មុខកំពូល ខេត្តកណ្ដាល ក៏បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មិន​ស្គាល់ ប្រភេទ ដែល​មាន​រាង​មូល​ពណ៌​លឿង នៅក្នុង​បំពង់​។​

    ក្រោយពី​ទទួលបាន​ព័​ត៌មាន​នេះ កម្លាំង​ប៉ុស្តិ៍​ឫស្សី​ជ្រោយ​បាន​ចុះទៅពិនិត្យ​និង​បានដាក់​សញ្ញា​គ្រោះថ្នាក់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ជៀសវាង​ប៉ះពាល់​គ្រាប់​នោះ បណ្តាល​ឲ្យ​គ្រោះថ្នាក់ រង់ចាំ ​CMAC មក​យកចេញ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់