adverise with khmeread 2

កុមារ២នាក់បងប្អូនតាមជីតាទៅចម្ការលេងទឹកលង់ស្លាប់

    កំពង់ចាម ៖ មាន​ក្មេងប្រុស​ស្រី​២​នាក់​បងប្អូន​បង្កើតបាន​តាម​ជីតា​ទៅ​ចម្ការ​ដាំ​ដើម​ដំឡូង​មី ហើយ​ពួកគេ​បាន​ចុះ​ទៅលេង​ទឹក​បឹង​ត្រូវ​លង់​ស្លាប់​ទាំង​២​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ស្ពឺ​ម​ស្ថិតក្នុង​ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​
    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា កុមារ​រងគ្រោះ​ទាំង​២​នាក់​បងប្អូន​១-​ឈ្មោះ​លី​សុខ​ឡង​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​និង​២​ឈ្មោះ​លី​នី​តា​ភេទ​ស្រី​អាយុ​៧​ឆ្នាំមាន​ឪពុក​ឈ្មោះ​សែម សុខ​ឡយ​អាយុ​៣៤​ឆ្នាំ​និង​ម្តាយ​ឈ្មោះ​ឌី​ម ចន្ទី​អាយុ​៣២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​
    ប៉ូលិស​បន្តថា ដំបូង​កុមារ​ទាំង​២​នាក់​បាន​តាម​ជីតា​របស់ខ្លួន​ទៅ​ដាំ​ដើម​ដំឡូង​មី​នៅ​ដីចម្ការ​ក្បែរ​ទឹក​បឹង ហើយ​ក្មេង​ទាំង​២​នាក់​បាន​ចុះ​ទៅលេង​ទឹក​បឹង​ដោយ​ជីតា​មិនបាន​ឃើញ​ទើប​បណ្ដាល​ឲ្យ​ចៅៗ​លង់ទឹក​ស្លាប់​តែម្ដង​។ ដោយ​បាត់​ចៅ​យូរ​មិនឃើញ ទើប​មានការ​សង្ស័យថា​អាច​លង់ទឹក​បឹង​ក៏បាន​នាំគ្នា​ចុះ​រាវ​ក្នុង​បឹង​ឃើញ​ពួកគេ​លង់ទឹក ក៏​ស្រង់​ឡើងមក​លើគោក តែ​ចៅ​ទាំង​២​នាក់​បាន​ស្លាប់​បាត់ទៅហើយ​៕​

adverise with khmeread

មតិយោបល់