adverise with khmeread Ap 609985779412

ឡានក្រុង​ប្រធានាធិបតី​អាមេរិក​ពិសេស​អ៊ីចឹង​តើ​ទើប​មានតម្លៃ​ដល់​ទៅ ១,១ លាន​ដុល្លារ​

​    ​បើ​និយាយ​ឱ្យ​ខ្លី ប្រធានាធិបតី​អាមេរិក​មិនចេះ​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ទេ ក្នុងនោះ​រាប់​ចាប់ពី​យន្តហោះ Air Force One និង ឧទ្ធម្ភាគចក្រ Marine One រហូតដល់​ឡាន​ហែ​ក្បួន Cadillac One​។ ឥឡូវ​សូម​ជួប​ជាមួយ​ឡានក្រុង Ground Force One វិញ​ម្តងថា​តើ​មាន​អ្វី​ពិសេស​បានជា​ថ្លៃ​ដល់​ថ្នាក់​នេះ​។​

​    ​ខាងក្រោម​នេះ​គឺជា​មុខងារ​ពិសេសៗ​គួរឱ្យ​ចាប់អារម្មណ៍​របស់​ឡាន​ក្រុង Ground Force One​។​

​    ​- ឡានក្រុង​នេះ​មាន​ប្រវែង ១៣ ម៉ែត្រ​រចនា​ដោយ​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​។​
​    ​- ឡាន Ground Force One លាប​ពណ៌​ខ្មៅ​របស់​យន្តហោះ​។​
​    ​- ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​ទិញ​ឡាន​សន្សំសំចៃ​សាំង​នេះ​ក្នុងតម្លៃ ១,១ លាន​ដុល្លារ​ពី​ក្រុមហ៊ុន Hemphill Brothers Coach​។​
​    ​- មុនពេល​ទិញ Ground Force One ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់ បាន​ជួល​ឡានក្រុង​ថ្មី​រាល់​ពេលដែល​ប្រធានាធិបតី​ត្រូវការ ប៉ុន្តែ​ត្រូវ​បំពាក់​ដែក​ការពារ​គ្រាប់​ខាងក្រៅ​និង​កញ្ចក់​ប្លាំ​ង​ដាស់​។​
​    ​- ឡានក្រុង​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​ប្រុងប្រយ័ត្ន​ខ្ពស់ រួមមាន​គ្រោង​ដែក​ដែល​អាច​ការពារ​គ្រាប់កាំភ្លើង​និង​កញ្ចក់​ប្លាំ​ង​ដាស ព្រមទាំង​សំបក​កង់​មិនចេះ​ធ្លាយ​។​
​    ​- ឡានក្រុង​នេះ​មាន​ប្រព័ន្ធ​ទ្រាំទ្រ​នឹង​ការវាយប្រហារ ដោយ​ផ្ដល់នូវ​ខ្យល់​អុកស៊ីសែន​ដកដង្ហើម​នៅពេល​មានការ​វាយប្រហារ​ជាតិគីមី​និង​មាន​ឈាម​ជាច្រើន​ផ្លោក​សម្រាប់​ពេល​ប្រធានាធិបតី​រងរបួស​។​
​    ​- នៅលើ​ឡាន​ក្រុងមាន​ឧបករណ៍​ការិយាល័យ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ​និង​អ៊ី​ន​ធឺ​ណេ​ត​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់