adverise with khmeread 5

ជាមួយនឹង​គំនិត​ច្នៃប្រឌិត​នេះ លោកអ្នក​នឹងមិន​បារម្ភ​ខ្វះ​ភ្លើង​ដាំទឹក​ចម្អិន​អាហារ​ពេញ​មួយ​យប់​ពេល​បោះជំរំ​នោះឡើយ​

​    ​លើក​ក្រោយពេល​បោះជំរំ​ជាមួយ​សាច់ញាតិ​ឬ​មិត្តភក្តិ​នៅក្នុង​តំបន់​ព្រៃភ្នំ លោកអ្នក​គួរ​មាន​គល់​អុស​ធំ​មួយ​ដើម្បី​បង្កាត់ភ្លើង​ដាំ​ស្ល​ឆា​ចៀន​អាំង​អាហារ​ផ្សេងៗ​សម្រាប់​រយៈពេល​មួយ​យប់​ពេញ​។ 

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​ពុះ​គល់​អុស​នោះ​ដោយ​ប្រើ​រណារ​អារ​វា​ឱ្យចេញ​ជា​បួន ប្រាំមួយ ឬ​ប្រាំបី​ចំរៀក​គឺ​ស្រេច​តែ​ចិត្ត​របស់​លោកអ្នក តែ​កុំ​អារ​ឱ្យដាច់ ដើម្បីឱ្យ​ឈើ​ញែក​សាច់​ចេញពី​គ្នា​។ បន្ទាប់មក​ត្រូវមាន​ចន្លុះ​សម្រាប់​បង្កាត់ភ្លើង​។ បន្ទាប់មកទៀត លោកអ្នក​នឹង​បាន​ចង្ក្រានឡូវ​ដែល​អាច​ដុត​ភ្លើង​បាន​ពេញ​មួយ​យប់​។ 

​    ​បើ​ចង់បាន​ភ្លើង​ងំ​ល្អ គួរ​រកគល់​ឈើខ្លឹម​ដែល​គេ​បោះចោល​ក្នុងព្រៃ​៕

 

adverise with khmeread
ប្រភព៖ youtube

អ្នកនឹងចូលចិត្ត

មតិយោបល់