adverise with khmeread Untitled 1

ម៉ាក់​ខ្ចីដៃ​កូន​ប្រើ​សិន​ហើយ​!

​    ​ថ្ងៃមួយ​ប្តី​ប្រពន្ធ​វ័យ​ប្រហែល ២៥ ឆ្នាំ​បាន​នាំ​កូនប្រុស​អាយុ ៦ ឆ្នាំទៅ​ជួប​ដុក​ទ័​រ​។ 

​    ​ដោយ​មើលទៅ​ដូចជា​ស្ទាក់ស្ទើរៗ ម្តាយ​ក៏​ចេញមុខ​មក​និយាយ​ជួស​ប្តី​សម្លាញ់​ថា "​ពួកយើង​អត់​បារម្ភ​សុខភាព​កូន​ទេ ប៉ុន្តែ​យើង​បារម្ភ​ពី​លិង្គ​កូន ហេតុដូចម្តេច​ក៏​តូច​ម្ល៉េះ​?"​។ 

​    ​បន្ទាប់ពី​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ហើយ លោក​ដុក​ទ័​រ​បានប្រកាស​យ៉ាង​ជឿជាក់ថា "​គ្រាន់តែ​ឱ្យ​កូន​ញ៉ាំ​នំ Pancake រាល់ថ្ងៃ​ទៅ នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​ហើយ​"​។ 

​    ​នៅ​ព្រឹក​បន្ទាប់ ពេល​កូនប្រុស​ចេញមក​ញ៉ាំ​អាហារ​ពេលព្រឹក ស្រាប់តែ​ឃើញ​នំ Pancake ឡើងគរ​ពេញ​ចាន ដាក់​នៅលើ​តុ​ជាស្រេច​។ 

​    ​កូនប្រុស​សួរ​ម្តាយ​វា​ថា "​ម៉ាក់ នំ​ដ៏​ច្រើន​នេះ​ទុក​សម្រាប់​ខ្ញុំ​តែម្នាក់ឯង​មែន​ទេ​?"​។ 

​    ​ម្តាយ​តប​វិញ​ទាំង​ប្រញាប់ប្រញាល់​ខ្លាច​កូន​លូក​យកនំ​ទាំង​មិនទាន់​ជុំគ្នា​ថា "​យកតែ ២ ដុំ​បាន​ហើយ សល់​ប៉ុន្មាន​ទៀត ទុកឱ្យ​ប៉ា​ឯង​ទាំ​អស់​វើ​យ​!"​។ 

​    ​កូន​ឆ្លើយថា "​ម៉ាក់​ម៉េច​ក៏​អយុត្តិធម៌​ម្ល៉េះ អ្នកជំងឺ​ជា​រូបខ្ញុំ ម៉េច​ក៏​ឱ្យ​ប៉ា​ដែលមាន​សុខភាព​ល្អ​ពិសា​ច្រើន​ដុំ​ម្ល៉េះ​?"​។ 

​    ​ម្តាយ​នៅ​ស្ងៀម មិន​តប​ទេ ព្រោះ​ខ្លាច​កូន​ដឹង​រឿង​អា​ថ៍កំ​បាំង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់