ភេសជ្ជៈធម្មជាតិនេះមានប្រសិទ្ធភាពក្នុងការកម្ចាត់កូឡេស្តេរ៉ុល ហើយវាងាយស្រួលធ្វើបំផុតសម្រាប់មនុស្សគ្រប់រូប។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យលោកអ្នកស្រកទម្ងន់ដោយមិនបាច់ប្រឹងហាត់ប្រាណទៀតផង។
* គ្រឿងផ្សំ
- ម្សៅមេនំប៉័ង (Baking Soda) ១ កញ្ចប់ (៥០០ ក្រាម)
- ទឹក ៣ លីត្រ
- ជីរវ៉ាន់ស៊ុយ ៥ ទៅ ៦ ក្តាប់
- ក្រូចភ្លា ១ គីឡូក្រាម
* របៀបធ្វើ
ដំបូងត្រូវលាងក្រូចភ្លាក្នុងទឹកត្រជាក់ បន្ទាប់មកដាក់វាក្នុងចានគោមមួយដែលមានទឹកក្តៅ។ រួចដាក់ម្សៅមេនំប៉័ង ៥០០ ក្រាមចូល ហើយទុកចោល ១ ម៉ោង។
ហាន់ជីរវ៉ាន់ស៊ុយឱ្យល្អិតៗ។ ស្រង់និងហាន់ក្រូចភ្លាជាកង់ៗទុកទាំងសំបក។ ដាក់ទាំងជីរវ៉ាន់ស៊ុយ និងក្រូចភ្លាចូលក្នុងឆ្នាំងមួយ រួចចាក់ទឹក ៣ លីត្រចូល។ រំងាស់វាលើភ្លើងតិចៗរយៈពេល ២ ទៅ ៣ ម៉ោង។ ស្រឹតយកទឹក បន្ទាប់មកលោកអ្នកនឹងទទួលបានទឹកនៅសល់ត្រឹមតែ ១,៥ លីត្រតែប៉ុណ្ណោះ ដែលអាចទទួលទានជាប្រចាំបាន ១៥ ថ្ងៃ។ យកវារក្សាទុកក្នុងទូទឹកកក សម្រាប់ទទួលទានប្រចាំថ្ងៃ។
ផឹកវារាល់ព្រឹកពោះទទេរ មួយកូនពែងតូច។ បន្ទាប់ពីរយៈពេល ១៥ ថ្ងៃលោកអ្នកនឹងកត់សម្គាល់ឃើញខ្លាញ់ក្នុងរាងកាយស្រកយ៉ាងច្រើន៕
